អាណោចអាធ័មណាស់៖ ស្រ្តីវិកលចរិតម្នាក់ ត្រូវជនមិន​ស្គាល់មុខ​រំលោភ ហើយសម្លាប់​យ៉ាងព្រៃផ្សៃ, កម្លាំង​សមត្ថកិច្ច​កំពុងតាម​ចាប់ជនបង្ក

អាណោចអាធ័មណាស់៖ ស្រ្តីវិកលចរិតម្នាក់ ត្រូវជនមិនស្គាល់មុខរំលោភ ហើយសម្លាប់យ៉ាងព្រៃផ្សៃ, កម្លាំងសមត្ថកិច្ចកំពុងតាមចាប់ជនបង្ក

(តាកែវ)៖ តាមសេចក្ដីរាយការណ៍របស់ភា្នក់ងារ Fresh News បានបញ្ជាក់ថា មានករណីរំលោភសម្លាប់មួយ កើតឡើងនៅភូមិយុលចេក ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ។

ស្រ្តីរងគ្រោះមិនស្គាល់អត្តសញ្ញាណម្នាក់ (វិកលចរិត) ត្រូវបានជនព្រៃផ្សៃមិនស្គាល់អត្តសញ្ញាណដូចគ្នា បានចាប់រំលោភហើយសម្លាប់ ទុកចោលកណ្ដាលវាល បង្កការភ្ញាក់ផ្អើលឡើងនៅព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧។

លោក ដាំ ពុត្ថា មេបញ្ជាការអាវុធហត្ថស្រុកទ្រាំង បានបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News ថា នៅពេលនេះ មិនទាន់មាននរណាស្គាល់អត្តសញ្ញាណជនរងគ្រោះ នៅឡើយទេ ហើយជនរងគ្រោះមានអាយុប្រហែល៣៥ឆ្នាំ។ ចំណែកជនសង្ស័យ ក៏នៅមិនទាន់ដឹងអត្តសញ្ញាណនៅឡើយដែរ។

លោកមេបញ្ជាការបានបន្តថា ក្រោយពីចុះត្រួតពិនិត្យសាកសព និងធ្វើកោសល្យវិច្ច័យរួចហើយ កម្លាំងសមត្ថកិច្ចរបស់លោក បានចេញប្រតិបត្តិការស្រាវជ្រាវ តាមចាប់ខ្លួនជនសង្ស័យភ្លាម ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់។ ឯសាកសពស្រ្តីរងគ្រោះ កំពុងចាត់ចែងរៀបចំធ្វើបុណ្យបូជាតាមប្រពៃណីខ្មែរ៕

ប្រភព៖ Fresh News

Loading...
-->