ពិតជាសាហាវមែន! មន្ត្រីទូត អេមីរ៉ាត់ អារ៉ាប់រួម ០៥រូប ស្លាប់ក្នុង​ការបំផ្ទុះ​គ្រាប់បែក​នៅអាហ្វហ្គានីស្ថាន (វីដេអូ)

Loading...

(ឌូបៃ)៖ អាជ្ញាធរ អេមីរ៉ាត់ អារ៉ាប់រួម (United Arab Emirates) បានឱ្យដឹងថាមន្ត្រីទូតរបស់ខ្លួន ០៥នាក់ បានស្លាប់នៅក្នុងការវាយប្រហារដោយបំផ្ទុះគ្រាប់បែកនៅថ្ងៃអង្គារម្សិលមិញក្នុងទីក្រុង Kandahar ប្រទេសអាហ្វហ្គានីស្ថាន ខណៈក្រុមសកម្មប្រយុទ្ធតាលីបង់បានចេញមុខបដិសេធថា ខ្លួនមិនមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារនេះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ABC News នៅរសៀលថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧។

យោងតាមអាជ្ញាធរនៅក្នុងតំបន់ការវាយប្រហារនេះ ធ្វើឡើងនៅចំពេលដែលក្រុមមន្ត្រីជាន់ខ្ពស់អាហ្វហ្គានីស្ថានជាច្រើននាក់កំពុងជួប ប្រជុំគ្នាជាមួយមន្ត្រីទូតមកពីស្ថានទូត អេមីរ៉ាត់ អារ៉ាប់រួម។ ទន្ទឹមគ្នានោះដែរពុំទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវនៅឡើយទេ ស្របពេលក្រុមឧទ្ទាមតាលីបង់បានចេញមុខបដិសេធទទួលខុសត្រូវដោយអះអាងថា ការវាយប្រហារនេះគឺជាលទ្ធផលនៃជម្លោះនៅក្នុងតំបន់។

គួរបញ្ជាក់ថានៅថ្ងៃអង្គារម្សិលមិញ ការវាយប្រហារដោយបំផ្ទុះគ្រាប់បែកពីរលើកផ្ទួនៗគ្នា ក៏បានកើតឡើងផងដែរនៅក្បែរការិយាល័យឧបសម្ព័ន្ធនៃសភាអាហ្វហ្គានីស្ថានក្នុងរដ្ឋធានីកាប៊ូល ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣០នាក់និងជាច្រើននាក់ផ្សេងទៀតបានរងរបួស ហើយភ្លាមៗនោះដែរក្រុមឧទ្ទាមតាលីបង់បានអះអាងថា ខ្លួនជាអ្នកនៅពីក្រោយការវាយប្រហារដ៏អាក្រក់នេះ៕

ប្រភព៖ Fresh News

-->