តារា​សិចថៃ​ ទើប​លែងប្ដី​ចាស់​ វះកាត់​សុដន់ ​ត្រៀម​វិលចូល​ពិភព​កុន​ក្ដៅសាច់

ក្រុងបាងកក: តារា​សិចថៃ​ដែល​បោះបង់​អាជីព​ចាប់យក​ព្រះធម៌​មុន​ពេល​រៀបការ​ជាមួយ​ស្វាមី​សេដ្ឋី​វ័យចាស់ ក្រោយ​ពី​លែងលះ​រួច ពេលនេះ នឹងធ្វើ​ការវះកាត់​កែកុន​ទម្រង់​សុដន់​ត្រៀម​ចូល​ពិភព​សិល្បៈ​វិញ។អតីត​តួកុន​សិច ណុង ណាត់ វ័យ ៣១ ឆ្នាំ បានដើរ​តាមផ្លូវ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សម្អាត​កាយ​មុន​រៀបការ​នឹង​សេដ្ឋី​អាមេរិក Harold Nesland អាយុ ៧២ ឆ្នាំ ក្នុង​ឆ្នាំ ២០១២។

តារា​ថៃ​រូបនេះ​បាន​និយាយថា ក្រោយ​ចែកផ្លូវ​ពីស្វាមី នាង​នឹងវិល​ចូល​ពិភព​សិល្បៈ​ភាពយន្ដ និង​ផលិត​រូបភាព​បែប​ស្រើបស្រាល​វិញ តែមិន​មែន​ជាកុន​សិច​នោះទេ។ណុង ធ្លាប់បាន​ប្រាប់ថា អ្នក​ទាំងពីរ​អត់​ដែល​រួមភេទ​នឹងគ្នា ដោយ​នាង​បារម្ភ​ពីសុវត្ថិភាព​សុខភាព​ស្វាមី​វ័យចាស់។ ពេល​នេះ នាង​ទើបបាន​បញ្ចេញ​វីដេអូ​ងូតទឹក​បែប​បញ្ឆេះ​អារម្មណ៍​មុនពេល​ប្រកាស​វិល​មករក​អាជីព​ចាស់។

Loading...

ណុង ណាត់ នាម​ដើម ណាត់​គេសារីន ឆៃឆា​លៀម​ផុល បាន​និយាយថា៖ «ខ្ញុំ និង​លោក Harold ចែកផ្លូវ​គ្នា​ហើយ។ គាត់​មិន​ចង់ទេ តែខ្ញុំ​ត្រូវតែ​ធ្វើបែប​នេះ។ ខ្ញុំនឹង​វះកាត់​កែកុន​សុដន់ រួចវិល​ចូល​ពិភព​សិល្បៈ​វិញ។ មិនមែន​ជាកុន​សិចទេ វា​គ្រាន់តែ​ជា​ភាពយន្ដ​ក្ដៅសាច់ និងរូបថត​អាស។ តាម​ពិតទៅ ខ្ញុំមាន​ពេជ្រ និងប្រាក់​ច្រើន​សន្ធឹក។ ខ្ញុំ​មិនចង់​ធ្វើការ​អី​ទៀត​ទេ តែ​ខ្ញុំត្រូវ​តែធ្វើ​ដើម្បី​ស្ទួយ​ខ្លួនឯង»៕HR

ប្រភព ៖ postkhmer

Loading...
-->