ហេតុអ្វីបាន​ជា​បុគ្គលជោគជ័យមានទម្លាប់​ពាក់សំលៀក​បំពាក់​ដដែលៗជា​ប្រចាំ?

ហេតុអ្វីបានជាបុគ្គលជោគជ័យមានទម្លាប់ពាក់សំលៀកបំពាក់ដដែលៗជាប្រចាំ?

Loading...

នៅក្នុងសម័យនេះមនុស្សទូទៅតែងតែវាយតម្លៃទៅលើសំបកក្រៅរបស់មនុស្ស ដូចជាសំលៀកបំពាក់ ទូរស័ព្ទ យានជំនិះក៏ដូចជារបស់ប្រើប្រាស់ផ្សេងៗទៀតផងដែរ។ តែក៏នៅតែមានមនុស្សមួយចំនួនតូចដែលមិនសូវចាប់អារម្មណ៍ទៅលើការតុបតែងខ្លួនអីនេះប៉ុន្មានទេ តែបុគ្គលទាំងអស់នោះក៏បូករួមជាមួយបុគ្គលជោគជ័យជាច្រើននាក់ផងដែរ ដែលមានការគិតបែបនេះ ហើយខាងក្រោមនេះក៏ជាមូលហេតុដែលជំរុញឲ្យបុគ្គលទាំងនោះ ស្លៀកពាក់សំលៀកបំពាក់ដដែលៗ៖
១) ចំណេញពេលវេលា៖ បុគ្គលជោគជ័យមានភាពច្នៃប្រឌិតខ្ពស់ណាស់ គឺពួកគេមិនយកពេលវេលាដ៏មានតម្លៃរបស់ពួកគេទៅអង្គុយគិតថា ពួកគេនឹងត្រូវស្លៀកពាក់អ្វីនោះទេ ព្រោះថាបើពួកគេចំណាយពេលរឹតតែតិចដើម្បីគិតពីការជ្រើសរើសសំលៀកបំពាក់នេះ ពួកគេនឹងមានពេលវេលាធ្វើអ្វីដែលមានប្រយោជន៍ជាងនេះក៏ដូចជាសំខាន់ជាងនេះផងដែរ។
២) មិនសូវឈឺក្បាល៖ អ្នកក៏ធ្លាប់យល់ពីអារម្មណ៍មួយនេះដែរមែនទេ ថាវាគួរឲ្យធុញទ្រាន់និងស្មុគស្មាញយ៉ាងណានោះ ព្រោះថាអ្នកមិនដឹងថាស្លៀកពាក់អ្វីឲ្យសម។ រឿងបែបនេះភាគច្រើនកើតឡើងទៅលើមនុស្សស្រីដែលពួកគេចំណាយពេលសឹងតែរាប់ម៉ោងទម្រាំតែជ្រើសបានសំលៀកបំពាក់ដែលពួកគេពេញចិត្ត។
៣) បន្ថយនូវការដែលត្រូវសម្រេចចិត្ត៖ តើក្នុងមួយថ្ងៃៗ អ្នកធ្វើការសម្រេចចិត្តទៅលើរឿងអ្វីខ្លះ? បើអ្នកគិតថាអ្នកឈឺក្បាលគ្រប់គ្រាន់ហើយ សូមកុំព្យាយាមបន្ថែមសម្ពាធឲ្យខ្លួនឯងទៀត ដោយអ្នកគួរតែយកពេលវេលាដែលនៅសេសសល់នេះ យកទៅពិចារណាក៏ដូចជាធ្វើការសម្រេចចិត្តទៅលើបញ្ហាធំៗនៅក្នុងជីវិតរបស់អ្នកវិញទៅល្អជាជាង។
៤) កាត់បន្ថយការចំណាយ៖ ខណៈដែលអ្នកចាត់ទុកការស្លៀកពាក់របស់អ្នកជារឿងធម្មតា អ្នកនឹងលែងសូវខ្វាយខ្វល់អំពីការដើរទិញសំលៀកបំពាក់នៅតាមផ្សារអីទៀតហើយ។ ដូចនេះ ប្រសិនបើអ្នកអាចធ្វើបាន សូមអ្នកកុំចាត់ទុកការស្លៀកពាក់របស់អ្នកជារឿងសំខាន់អ្វីខ្លាំងណាស់ណាពេកជាពិសេសបើអ្នកនៅត្រឹមតែជាសិស្សជាដើម៕

ប្រភព ៖ bizkhmer

Loading...
-->