រាល់​អ្នក​ជំនួញ​ទាំង​អស់​សុទ្ធ​ តែ​មិន​អាច​ខ្វះ​គន្លឹះទាំង​ ៤​យ៉ាង​នេះ​ ដើម្បី​​គ្រប់​គ្រង​ពេល​វេលា​​​

14222311_397159100408196_5363785684700661417_n

តើអ្នកមានអារម្មណ៍ថា អ្នកមានកិច្ចការជាច្រើន ដែលត្រូវធ្វើ? អ្នកមានពេលវេលាមិនគ្រប់គ្រាន់មែនទេ? ដំ ណោះស្រាយចំពោះបញ្ហានេះ គឺការរៀបចំពេលវេលារបស់អ្នកឲបានល្អ។ សាកល្បងគន្លឹះទាំងនេះផលិតភាព នឹងកើនឡើងខុសពីការរំពឹងទុក។

១) ប្រព័ន្ធជំនួញ ៖អ្នកអាចវិនិយោគទៅលើបច្ចេកវិទ្យាថ្មីៗដែលជួយដល់លទ្ធផលរបស់អ្នក។ អ្នកក៏អាច ផ្តល់ ការបណ្ដុះបណ្ដាលដល់បុគ្គលិករបស់អ្នកផងដែរអំពីបច្ចេកវិទ្យាថ្មីៗទាំងនោះ។ នៅពេលបុគ្គលិកចេះប្រើប្រាស់ វាច្បាស់ណាស់ថា ផលិតភាពរបស់គេអាចនឹងកើនឡើងមួយកម្រិតថែមទៀត។

Loading...

២) ដាក់ការងារឲ្យត្រូវមនុស្ស៖ទោះបីជាអ្នកជាថៅកែក៏ដោយ អ្នកមិនអាចធ្វើអ្វីៗគ្រប់យ៉ាងទៅតាមអំពើចិត្តរប ស់អ្នកចំពោះបុគ្គលិកនោះទេ។ ដូច្នេះហើយអ្នកត្រូវចេះដាក់ការងារឲត្រូវនឹងមនុស្ស។ ហើយអ្នកមានពេលវេ លាគ្រប់គ្រាន់សម្រាប់ការកសាងភាពជាអ្នកដឹកនាំ មុននឹងទៅធ្វើកិច្ចការផ្សេងទៀត។

៣) គម្រោងវែងឆ្ងាយ៖ ក្រោយពេលដែលអ្នកចេះបែងចែកការងារហើយ អ្នកប្រហែលជាមានពេលសម្រាប់គម្រោងបន្ទាប់។ ការគិតពីគម្រោងវែងឆ្ងាយ នឹងជួយអ្នកឲសម្រេចកិច្ចការដែលអ្នកត្រូវធ្វើសព្វថ្ងៃដើម្បីសម្រេចគម្រោងវែងឆ្ងាយរបស់អ្នក។ ប្រការនេះគឺមិនអាចខ្វះបានជាដាច់ខាតសម្រាប់បុគ្គលជោគជ័យ ឬអ្នកជំនួ យធំៗ។

៤) កុំលេងបច្ចេកវិទ្យាច្រើនពេក៖ការលេង Facebook ឬមើល Youtube ច្រើន គឺជារឿងអត់ប្រយោជន៍បំផុត។ អ្នកគួរតែបង្កើតច្បាប់មួយសម្រាប់ខ្លួនឯងក្នុងការប្រើប្រាស់វា។ ប្រើប្រាស់ឱ្យមានប្រយោជន៍ គឺប្រយោជន៍សម្រា ប់ខ្លួនឯងនិងក្រុមហ៊ុន៕

ប្រភព ៖ bizkhmer

Loading...
-->