អាថ៌កំបាំង​ពេល ព្រឹក​របស់​មនុស្ស​ ជោគជ័យ

rotina_matinal

របៀបក្រោកពីគេងមានឥទ្ធិពលយ៉ាងខ្លាំងលើអារម្មណ៍និងសកម្មភាពការងារពេញមួយ ថ្ងៃរបស់លោកអ្នក។ ហេតុដូច្នេះហើយបានជាយើងគួរមានទម្លាប់ល្អពេលក្រោយពីគេង។ តើលោកអ្នកគិតថាមនុស្សជោគជ័យភាគច្រើនក្នុងលោកនេះក្រោកពីគេរបៀបណា? ប្រាកដណាស់ថាអ្នកទាំងនោះមិនរមួលខ្លួនក្នុងភួយ ឬសំងំ រង់ចាំកន្លះម៉ោងហើយកន្លះម៉ោងទៀតទេ។ ការក្រោកពីគេងប្រកបដោយអារម្មណ៍វិជ្ជមានគឺជាជំហានទីមួយ ឆ្ពោះទៅរក ទម្លាប់មានសុខភាព។ ខាងក្រោមនេះជាអាថ៌កំបាំងពេលព្រឹកទាំង៨របស់បុគ្គលជោគជ័យ៖

១/ គំនិតវិជ្ជមាន៖ ឆន្ទៈដោះស្រាយបញ្ហាប្រកបដោយការគិតបែបវិជ្ជមាន និងគំនិតសុទិដ្ឋិនិយមជំរុញឱ្យអ្នកទាំងនោះស្ទុះក្រោកពីដំណេកទាំងព្រឹកព្រលឹមក្នុងពេល មនុស្សជាច្រើនកំពុងតែគេងលក់យ៉ាងស្កប់ស្កល់។

២/ អាហារពេលព្រឹក៖អាហារពេលព្រឹកសំខាន់អាហារផ្សេងៗទៀតពេញមួយថ្ងៃ។ បើគ្មានអាហារពេលព្រឹកសមរម្យទេ រាងកាយរបស់លោកអ្នកនឹងមិនមានថាមពលធ្វើការបានល្អទេ។

៣/ រៀបចំផែនការ៖ពេលព្រឹកជាពេលល្អបំផុតដើម្បីពិនិត្យផែនការដែលត្រូវអនុវត្ត ឬបង្កើតផែនការថ្មីៗ។ ប្រើប្រាស់ពេលនេះដើម្បីស្រមើស្រមៃមើលការងារដែលត្រូវធ្វើ។

Loading...

៤/ ហាត់ប្រាណ៖ពេលព្រឹកក៏ជាពេលល្អបំផុតដែរដើម្បីហាត់ប្រាណ។ ការហាត់ប្រាណពេលព្រឹកជួយសម្រួលដល់ប្រព័ន្ធខួរក្បាលនិងនាំមកនូវអារម្មណ៍ស្រស់ថ្លា។

៥/ គេង៖ការទទួលទានដំណេកមាននាទីសំខាន់ណាស់សម្រាប់សុខមាលភាពមនុស្ស។ គុណភាពនៃការទទួលទានដំណេកមានឥទ្ធិពលលើរបៀបដែលលោកអ្នកធ្វើការ នៅថ្ងៃបន្ទាប់។ ដូច្នេះដើម្បីទទួលទានដំណេកឱ្យបានគ្រប់គ្រាន់សម្រាប់អ្នកក្រោក ពីព្រឹកគឺត្រូវចូលគេងពីព្រលប់។

៦/ មានសណ្តាប់ធ្នាប់៖វត្ថុប្រើប្រាស់ទាំងអស់របស់លោកអ្នកគួរតែមានកន្លែងទុកដាក់ឱ្យបាន ត្រឹមត្រូវ។ គួរដឹងថាវត្ថុណាត្រូវប្រើប្រាស់ចាំបាច់ និងវត្ថុណាគ្រាន់តែសម្រាប់តាំងលម្អ។

៧/ លើកទឹកចិត្ត៖ការក្រោកពីព្រឹកគ្រាន់តែជាជោគជ័យពាក់កណ្តាលទេ។ ប៉ុន្តែវានឹងផ្តល់កម្លាំងចិត្តនិងការ លើ កទឹកចិត្តលោកអ្នកឱ្យបោះ ជំហានមុនគេក្នុងការប្រកួតប្រជែងទាំងអស់។

៨/ ស្ងប់ស្ងាត់៖បើលោកអ្នកក្រោកពីគេងបានកាន់តែឆាប់ លោកអ្នកនឹងឃើញពិភពលោកនេះកាន់តែមានភាពស្ងប់ស្ងាត់។ បរិយាកាសស្ងប់ស្ងាត់បែបនេះគឺជាពេលល្អបំផុតសម្រាប់បំពេញការងារ ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់៕

ប្រភព ៖ thephnompenhtimes

Loading...
-->