​មេរៀន​ជីវិត​សំខាន់ៗ​៥​យ៉ាង ​ដែល​អ្នក​គួរ​រៀន​សូត្រ​ពី​អតីត​អ្នក​​និពន្ធ​​ដ៏​ល្បី​របស់​អាមេរិក​Elie Wiesel

5-09-01-2017-14-32-30

លោក Elie Wieselគឺជាអតីតកវីនិពន្ធម្នាក់ដ៏ល្បីល្បាញសញ្ជាតិអាមេរិក លោកបានទទួលពានរង្វាន់ណូបែលសន្តិភាព ក្នុងឆ្នាំ១៩៨៦ ក្នុងនាមជាបុរសដែលបង្កើតសន្តិភាព ហើយអនុវត្តសន្តិភាព។ លោកបានផ្ដល់ជាមេរៀនជាច្រើន សម្រាប់អ្នកចូលចិត្តអានសៀវភៅ ហើយក្នុងនោះគាត់បានពន្យល់ថា៖

Loading...

១) គ្មាននរណាដែលកើតមកមិនជួបការឈឺចាប់ទេ ដូចនេះមិនមែនមានតែអ្នកឡើយរងការឈឺចាប់។

២) ងើបឈរឡើងដើម្បីគាំទ្រគំនិតអ្នក ទោះបីមានតែម្នាក់ឯងក៏ដោយ។

៣) ធ្វើជាមនុស្សសូមកុំបាត់បង់ ភាពជឿជាក់ ព្រោះថាពេលអ្នកចាញ់អ្នកក៏អាចឈ្នះដែរ។

៤) ដាច់ខាតអ្នកត្រូវមានទំនួលខុសត្រូវលើ សកម្មភាពនិងអាកប្បកិរិយារបស់ខ្លួន។

៥) ចំណេះដឹង គឺសំខាន់ខ្លាំងណាស់ បើអ្នកមានជីវិត អ្នកត្រូវតែមានចំណេះជាដាច់ខាត៕

ប្រភព ៖ bizkhmer

Loading...
-->