រឿង​​កូន​ប្រសារ​របស់​ Bill Gates! ​អាន​ ហើយ​ធានា​​ថា​ អ្នក​យល់​​​ «អ្វី​ទៅ​ជា​អាជីវកម្ម?​​»

251558-boa

ខាងក្រោមនេះ ជារឿងកំប្លែងនិយាយអំពីកូនប្រសាររបស់មហាសេដ្ឋីមានជាងគេបំផុតក្នុងលោក លោក Bill Gates៖

Loading...

ឪពុក៖ ពុកចង់ឱ្យឯងរៀបការជាមួយនារីម្នាក់ដែលពុកស្គាល់។
កូន៖ អត់ទេពុក។ កូនមានអ្នកក្នុងបេះដូងហើយ។
ឪពុក៖ នាងគឺជាកូនស្រីលោកមហាសេដ្ឋី Bill Gates ណា!
កូន៖ ពិតមែនពុក? អូខេ …កូនយល់ព្រម។
ឪពុកធ្វើដំណើរទៅជួបលោក Bill Gates។
ឪពុក៖ ខ្ញុំចង់ឱ្យកូនស្រីរបស់លោករៀបការជាមួយកូនប្រុសខ្ញុំ។ លោកគិតយ៉ាងម៉េច?
Bill Gates: ខ្ញុំមិនយល់ព្រមទេ។
ឪពុក៖ កូនប្រុសរបស់ខ្ញុំជាអគ្គនាយកធនាគារពិភពលោកណា។
Bill Gates: អូខេ! ខ្ញុំយល់ព្រម។
ឪពុកបានទៅជួបប្រធានធនាគារពិភពលោក។
ឪពុក៖ សូមតែងតាំងកូនប្រុសខ្ញុំជាអគ្គនាយកធនាគារពិភពលោក។
ប្រធានធនាគារ៖ ខ្ញុំមិនយល់ព្រមទេ។
ឪពុក៖ កូនប្រុសខ្ញុំជាកូនប្រសារលោក Bill Gates។
ប្រធានធនាគារពិភពលោក៖ អីចឹងមែន? ខ្ញុំយល់ព្រម។
បញ្ជាក់៖ ខ្លឹមសារនៃរឿងកំប្លែងនេះ គឺចង់ពន្យល់ពីអត្ថន័យនៃការធ្វើអាជីវកម្មដែលទាមទារជាចាំបាច់នូវទំនាក់ទំនងជាបណ្ដាញ និងការផ្ដល់ផលប្រយោជន៍ដល់គ្រប់ភាគី។ ដូច្នេះ ក្នុងកិច្ចការអាជីវកម្ម ដើម្បីទទួលបានភាពជោគជ័យ «ទំនាក់ទំនង និងការផ្ដល់ផលប្រយោជន៍ឱ្យគ្នាក្នុងកម្រិតដែលអាចទទួលយកបាន» គឺជារឿងចាំបាច់៕

ប្រភព ៖ bizkhmer

Loading...
-->