សកម្មភាព ៥យ៉ាង​ដែល​​​អ្នកមាន​តែង​ធ្វើ​ ផ្ទុយ​ស្រលះ​​ពី​អ្នកក្រ​!

បើ​តាម​ការស្រាវជ្រាវ​​ ​ទ្រព្យ​សម្បត្តិ​ពិភពលោក​ប្រមាណ​ ​៤៨​ភាគរយ​ គឺ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុម​អ្នកមាន​​ដែល​ស្មើនឹង​១​ភាគរយ​នៃ​ចំនួន​មនុស្ស​សរុប​ប៉ុណ្ណោះ​។ ​​តួលេខ​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា ​មាន​ទ្រព្យសម្បត្តិ​ដ៏​ច្រើន​លើស​លប់​ ​បាន​​ធ្លាក់​ទៅ​លើ​ដៃ​លើ​មនុស្ស​​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​គ្រប់គ្រង​ ខណៈ​មនុស្ស​ជាច្រើន​ទៀត​ រស់នៅ​ក្នុង​ជីវភាព​ក្រីក្រ និង មធ្យម​​។ ​​​​ដូច្នេះ​ហើយ​ មាន​​គេ​ឆ្ងល់​ថា ហេតុអ្វី​បាន​ជា​ មនុស្ស​ទាំងនោះ​ជោគជ័យ​ខ្លាំង​ម៉្លេះ​​?​​ខាងក្រោម​នេះ គឺជា​​ចំណុច​មួយ​ចំនួន​ដែល​ពួក​សេដ្ឋីៗ​គិត​ខុស​ពី​អ្នកក្រ​ ឬ មនុស្ស​ធម្មតា​ជាហេតុ​ធ្វើ​ឲ្យ​​បុគ្គល​ទាំង​នេះ​​ក្លាយ​ជា​អ្នក​មាន​កំពូលៗ​៖​​

១) ​អ្នក​មាន​​ជឿ​លើ​ច្បាប់​នៃ​ប្រាក់ចំណូល

​​ក្នុង​ចិត្ត​របស់​សេដ្ឋី​យល់ឃើញ​ថា ​​កាលណា​គេ​បញ្ជូន​អ្វី​មួយ​ពិសេស​ទៅកាន់​ទីផ្សារ​ បុគ្គល​ទាំង​នេះ​​នឹង​ទទួល​បាន​ប្រយោជន៍​ជាច្រើន​ពី​ផលិតផល​ ឬ សេវាកម្ម​ទាំងនោះ​​មក​វិញ​។ និយាយ​បែប​សាមញ្ញ កាលណា​គេ​អាច​ផលិត​អ្វី​ដែល​ពិសេស​ ហើយ​មនុស្ស​ភាគច្រើន​ត្រូវ​ការ​មិនអាច​ខ្វះ​បាន​នោះ​ ​ភាព​ជោគជ័យ​នឹង​កើតឡើង​ជៀស​មិន​ផុត​ឡើយ​​ទៅតាម​ភាព​ជាក់ស្តែង​​​ ដូច្នេះ​ហើយ ក្រុម​អ្នក​មាន​​ត្រូវតែ​ព្យាយាម​រក​អ្វី​ដែល​ថ្មី ដែល​​មនុស្ស​ពិតជា​ត្រូវការ​មិនអាច​ខ្វះ​បាន​។​ ដោយឡែក​ចំពោះ​អ្នកក្រ​ភាគច្រើន មិនសូវ​​មានគំនិត​ខិតខំ​ធ្វើអ្វី​​ដែល​ពិសេស​លើសគេ​នោះ​ទេ ពោល​គឺ​ចូលចិត្ត​អ្វី​ដែល​ប្រហាក់ប្រហែល​គេ​ដែរ ដូច្នេះ​ហើយ​បាន​ជា​គ្មាន​ឱកាស​ណា​ដើម្បី​ទទួល​បាន​ជោគជ័យ​ជា​ដុំកំភួន​។​

​២) ​អ្នក​មាន​​ផ្ដោត​សំខាន់​ទៅលើ​ឱកាស​ ​មិនមែន​ឧបសគ្គ​ទេ​​​​​​​​

ចំពោះ​បុគ្គល​​ជោគជ័យ​ មិន​ខ្វល់​នឹង​ឧបសគ្គ​ខ្លាំង​ពេក​នោះ​ទេ ពោល​គឺ​ឲ្យ​តែ​មាន​ឱកាស​ល្អ​ នឹង​ចាប់​យក​ភ្លាម ព្រោះ​ទី​ណា​ក៏​មាន​ឧបសគ្គ​ដែរ​ តែ​សំខាន់​គឺ​ឱកាស​។ ដោយសារតែ បែបនេះ​ហើយ​បាន​ជា​បុគ្គល​ទាំង​នេះ​​ជោគជ័យ​ក្នុង​ជីវិត​ជាបន្តបន្ទាប់​។ ​ចំណែក​​​អ្នក​ក្រ​​វិញ​ ទោះបីជា​ឃើញ​ឱកាស​ល្អ​មកដល់​ក៏ដោយ​ តែ​បែរ​ជា​ខ្លាច​នេះ​ខ្លាច​នោះ​ រហូត​របូត​ឱកាស​ល្អ​បាត់​ចេញ​​ពី​ដៃ​។​ ​ការ​ខ្វល់​អំពី​ឧបសគ្គ​មិនមែន​ជា​រឿង​ខុស​នោះ​ទេ តែ​បើ​គិត​ច្រើន​ហើយ​មិន​ចេញ​សកម្មភាព​អ្វី​សោះ​នោះ វា​ធ្វើ​ឲ្យ​អ្នក​ខ្លាចរអា​មិន​ហ៊ាន​ធ្វើអ្វី​ទាល់តែ​សោះ រហូតដល់​សុញគំនិត​​។

Loading...

៣) អ្នក​មាន​​តែង​​គិត​បែប​វិជ្ជមាន

​ជា​ធម្មតា​ការរស់នៅ​តែង​ប្រឈម​មុខ​នឹង​បញ្ហា​ជាច្រើន​ ​ដែល​ទាមទារ​ឲ្យ​មនុស្ស​ម្នាក់ៗ​ត្រូវ​ខិតខំ​ជំនះ​ឲ្យ​អស់​ពី​លទ្ធភាព​។ អ្វី​ដែល​សំខាន់​នោះ គឺ​ត្រូវ​គិត​វិជ្ជមាន​ជានិច្ច​ ពោល​គឺ​អ្វីៗ​សុទ្ធតែ​អាច​ទៅរួច​ឲ្យ​តែ​ព្យាយាម​។ ​ការ​គិត​បែប​វិជ្ជមាន​​ ​ជួយ​ឲ្យ​មនុស្ស​​មាន​ទឹកចិត្ត​ក្នុង​ការ​បន្តការងារ​ ទោះបីជា​ជួប​បញ្ហា​ច្រើន​យ៉ាង​ណា​ក្តី ប៉ុន្តែ​បើ​កាល​ណា​អ្នក​គិត​អវិជ្ជមាន​ហើយ នោះ​វា​មាន​ន័យ​ស្មើនឹង​បរាជ័យ​។ ចំពោះ​អ្នក​មាន តែង​គិត​វិជ្ជមាន​ជានិច្ច​ ដូច្នេះ​ហើយ​ពួកគេ​តែង​សម្រេច​អ្វី​ដែល​ចង់បាន​។

៤) អ្នកមាន​ព្យាយាម​លើកកម្ពស់​​តម្លៃ​របស់​ខ្លួន​

​​អ្នកមាន​ទ្រព្យសម្បត្តិ​ច្រើន​ គឺ​ជាទូទៅ​ព្យាយាម​ប្រាប់​ទៅកាន់​​អ្នក​ដទៃ​អំពី​លក្ខណៈ​ពិសេស​របស់​ខ្លួន​។ ​នេះ​គឺជា​ចំណុច​ដ៏​សំខាន់​មួយ​ ​ព្រោះ​ថា ការ​ព្យាយាម​បង្ហាញ​អ្នកដទៃ​អំពី​លក្ខណៈ​ពិសេស​របស់​ខ្លួន​នេះ គឺ​ជា​ឱកាស​ដើម្បី​បញ្ជាក់​ថា អ្នក​ពិត​មាន​សមត្ថភាព​ក្នុង​ការ​ធ្វើ​អ្វីមួយ​ពិតប្រាកដ​ ដែល​នាំ​ឲ្យ​មនុស្ស​ជុំវិញ​ខ្លួន​ឃើញ​ច្បាស់ និង ចាប់ផ្តើម​មាន​ទំនុកចិត្ត​។ ​​ចំពោះ​អ្នក​ដែល​ចូលចិត្ត​លាក់បាំង​អំពី​សមត្ថភាព​របស់​ខ្លួន​វិញ​​ ​គឺ​មិន​ងាយ​នឹង​​ធ្វើ​ឲ្យ​អ្នក​នៅ​ជុំវិញ​ខ្លួន​មាន​ជំនឿ​ចិត្ត​ឡើយ​​ ហើយ​ក៏​មិន​ងាយ​រក​ផ្លូវ​ជោគជ័យ​ធំដុំ​ឃើញ​ដែរ​។

៥) អ្នក​មាន​​​ប្ដេជ្ញា​ចិត្ត​ដើម្បី​ក្លាយ​ជា​អ្នក​មាន

​បើ​ទោះបីជា​ ស្ថិត​ក្នុង​ស្ថាន​ភាព​ណាក៏ដោយ​ ប្រសិនបើ​អ្នក​​​តែង​ខិតខំ​ធ្វើ​គ្រប់បែប​យ៉ាង​ដើម្បី​ក្លាយ​​ជា​អ្នក​មាន​ទ្រព្យសម្បត្តិ​ច្រើន ​មិនយូរមិនឆាប់​ប្រាកដ​ជា​សម្រេច​​។ ​មាន​ន័យ​ថា ​គឺ​​ចង់​ក្លាយ​ជា​អ្នក​បង្កើត​ការងារ​​ឲ្យ​​គេ​ ​ជាជាង​រង់ចាំ​តែ​ធ្វើការ​ឲ្យ​គេ​។ ​​ដោយឡែក​មនុស្ស​មួយចំនួន​វិញ​ មិន​សូវ​គិត​ខំ​ធ្វើ​យ៉ាងណា​ក្លាយ​ជា​ថៅកែ​នោះ​ទេ ពោល​គឺ​បាន​ត្រឹម​គិត​ខិតខំ​ធ្វើ​ការ​ឲ្យ​គេ​ប៉ុណ្ណោះ​ ដូច្នេះ​បាន​ជា​ពួកគេ​​បាន​ត្រឹមតែ​មួយ​រស់​ប៉ុណ្ណោះ​​ ពោល​គឺ​មិន​អាច​ក្លាយ​ជា​អ្នក​មាន​បាន​នឹង​គេ​​ឡើយ​៕

ប្រភព៖ thebnews

Loading...
-->