ទម្លាប់​អាក្រក់ ៣ ដែល​ធ្វើ​ឲ្យ​អ្នក​ដើរ​មិន​ដល់​គោលដៅ​ដែល​ខ្លួន​ចង់​បាន

១) ការ​វាយ​បំបាក់​ស្មារតី​ខ្លួន​ឯង​ដោយ​ជំនឿ​ឥត​ហេតុផល ៖ មិន​ថា​អ្វី​ក៏​ដោយ​ ឲ្យ​តែ​ចិត្ត​អ្នក​ស្រមើស្រមៃ​ និង មាន​ភាព​ជឿជាក់​ នោះ​ចិត្ត​របស់​អ្នក​នឹង​ទទួល​បាន​វា នេះ​គឺ​ជា​ពាក្យ​សម្តី​របស់​លោក Napoleon Hill។ ដើម្បី​ជំនួស​ឲ្យ​ពាក្យ​ថា​ខ្ញុំ​មិន​អាច​ធ្វើ​វា ឬ វា​មាន​ហានិភ័យ​ខ្លាំង​ពេក​អ្នក​ឲ្យ​តែ​ចាប់​ផ្តើម​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​ខ្លួន​ឯង​ពី​ពេល​នេះ​តទៅ ដោយ​ជំនួស​មក​វិញ​នូវ​ពាក្យ​ ខ្ញុំ​អាច​ធ្វើ​បាន។ រាល់​មនុស្ស​ជោគជ័យ​តែង​ផ្តោត​យក​ចិត្ត​ទុក​ដាក់​ជា​និច្ច​ ទៅ​លើ​គោលដៅ​របស់​ខ្លួន និង រៀប​ចំ​គម្រោង​រួច​ជា​ស្រេច​ដើម្បី​សម្រេច​វា។ ដូច្នេះ​អ្នក​គួរ​ បង្កើត​រូប​ភាព​ជោគជ័យ​មួយ​ឲ្យ​ខ្លួន​ឯង​ បង្កើត​និយម​ន័យ​នៃ​ភាព​ជោគជ័យ​ឲ្យ​ខ្លួន​ ហើយ​ត្រូវ​ជឿ​ថា​អ្នក​អាច​សម្រេច​បាន​នូវ​រឿង​គ្រប់​យ៉ាង​ដែល​អ្នក​ចង់​បាន។

២) ខ្វះ​ការ​ដាក់​វិន័យ​ឲ្យ​ខ្លួន​ឯង​ ៖ បើ​យោង​តាម​អ្នក​ជំនាញ​ខាង​ការ​លើក​ទឹកចិត្ត​និង​ជា​អ្នក​និពន្ធ​ដ៏​ល្បីល្បាញ​លោក​ Brian Tracy ថ្លែង​ថា​ បុរស ឬ ស្ត្រី​ដែល​ជោគជ័យ​ គឺ​ជា​មនុស្ស​ដែល​ធ្វើ​ការ​ស្ទើរ​គ្រប់​ពេល​ទាំង​អស់​លើ​ការងារ​អាទិភាព​របស់​ខ្លួន។ ប្រសិន​បើ​អ្នក​ចង់​ក្លាយ​ជា​សហគ្រិន​មួយ​ជោគជ័យ​ដូច​ពួក​គេ​ អ្នក​ត្រូវ​ជម្រុះ​ចោល​ការងារ​តូច​តាច​មិន​សំខាន់​ មិន​ជះ​ឥទ្ធិពល​ដល់​គោលដៅ​របស់​អ្នក​ ចេញ​ឲ្យ​ឆ្ងាយ​ ពី​ការងារ​ធំ​របស់​អ្នក​។ ការ​ដាក់​វិន័យ​ឲ្យ​ខ្លួន​ឯង​ គឺ​ជា​គោលដៅ ត្រូវ​សរសេរ​ចេញ​នូវ​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ប្រចាំ​ថ្ងៃ​ប្រចាំ​សប្តាហ៍ ប្រចាំ​ខែ ឬ ប្រចាំ​ឆ្នាំ​។ ត្រូវ​កំណត់​ខ្លួន​ឯង​តើ​អ្នក​ត្រូវ​ចំណាយ​ពេល​ប៉ុន្មាន​សម្រាប់​ការងារ​ទាំង​នោះ​ ហើយ​ពេល​ប៉ុន្មាន​សម្រាប់​ការងារ​ដែល​គ្មាន​សារសំខាន់។

Loading...

៣) ការ​ធ្វើ​អ្វី​ដោយ​ឥត​ព្រាង​ទុក​ ៖ លោក Gary Keller ស្ថាបនិក Keller Williams Realty និយាយ​ថា លទ្ធផល មិន បង្កើត​លទ្ធផល​ឡើយ មាន​តែ​សកម្មភាព​ទេ​ដែល​បង្កើត​លទ្ធផល។ អ្នក​ត្រូវ​តែ​បង្កើត​រូបមន្ត​ជោគជ័យ​មួយ​ឲ្យ​ខ្លួន​ឯង​ជា​មុន​សិន ហើយ​អ្នក​ត្រូវ​អនុវត្តន៍​រូបមន្ត​នោះ​ ម្តង​ហើយ​ម្តង​ទៀត​ ឲ្យ​បាន​ច្រើន​ដង​។ អ្នក​ត្រូវ​តែ​ចេះ​លួច​មើល​ពី​សកម្មភាព​ជោគជ័យ​របស់​បុគ្គល​ដទៃ ព្រោះ​ពួក​គេ​បាន​ជោគជ័យ​មុន​អ្នក​រួច​ទៅ​ហើយ ហេតុ​ដូច​នេះ​វា​អាច​ជា​គំរូ​មួយ​ ដែល​អ្នក​គួរ​រៀន​តាម ប្រសិន​បើ​សកម្មភាព​នេះ​ជោគជ័យ​សម្រាប់​នរណា​ម្នាក់ វា​ក៏​អាច​ជោគជ័យ​ផង​ដែរ​សម្រាប់​អ្នក រហូត​ធ្វើ​ឲ្យ​គំរូ​ដែល​អ្នក​រៀន​តាម​ទាំង​នោះ​ក្លាយ​ជា​ទម្លាប់ នឹង វិន័យ​ផ្ទាល់​ខ្លួន​របស់​អ្នក៕

ប្រភព៖ thebnews

Loading...
-->