ភាពយន្ត​ខ្មែរក្រហម​ដឹកនាំ ដោយ ជោលី នឹង​បញ្ចាំង​នៅ​សៀមរាប​ខែក្រោយ

សៀមរាប: ការដាក់បញ្ចាំងដំបូងបំផុតក្នុងលោកនៃខ្សែភាពយន្ដ «មុនដំបូងខ្មែរក្រហមបានសម្លាប់ប៉ារបស់ខ្ញុំ» របស់តារាភាពយន្ដហូលីវូដ អ្នកនាង អេនជេលីណា ជោលី គ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១៨ ខែកុម្ភៈក្នុងខេត្ដសៀមរាប រយៈពេល ៧ ខែមុនពេលចេញផ្សាយលើ Netflix។ កាលបរិច្ឆេទដាក់បញ្ចាំង និងទីតាំងត្រូវបានបញ្ជាក់ពីផលិតករជាមិត្ដភក្ដិ ជោលី លោក រិទ្ធី ប៉ាន់ ដែលជាសហផលិតករក្នុងខ្សែភាពយន្ដឆ្លុះបញ្ចាំងពីជីវិតពិតក្នុងរបបខ្មែរក្រហម។ យ៉ាងណាមិញ លោក បានបដិសេធផ្ដល់ព័ត៌មានលម្អិតអំពីទីតាំងជាក់លាក់

Read more

ផលិតកម្មភាពយន្តកីឡាឥណ្ឌាគ្រោងចាយលុយ៣០ម៉ឺនដុល្លារសម្រាប់ផលិតរឿងចំនួន២នៅកម្ពុជា

ភ្នំពេញ៖ លោកDayanand ប្រធានក្រុមហ៊ុនផលិតកម្មភាពយន្តកីឡារបស់ប្រទេសឥណ្ឌា បានអះអាងថា ខ្សែភាពយន្ត ដែលខ្លួនកំពុងត្រៀមថតជាផ្លូវការនៅពាក់កណ្តាលគុម្ភៈ ខាងមុខនេះ គ្រោងចាយលុយចន្លោះ ១០ទៅ១៥ម៉ឺនដុល្លារក្នុងរឿងនីមួយៗ។ ការអះអាងបែបនេះធ្វើឡើងក្នុងពិធីចុះនុស្សារណៈយោគយល់គ្នា រវាង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ផលិតករភាពយឥណ្ឌា កាលពីរសៀលថ្ងៃទី១៥ខែមករាឆ្នាំ២០១៧នៅអគារស្នាក់ការNOCC។ លោកDayanand បានប្រាប់ឲ្យដឹងថា ចំពោះការផលិតរឿងដំបូង នឹងចាបផ្តើមរៀបចំនូវសេនារីយូពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០១៧ គឺខ្សែភាពយន្តដែលមានកម្រិតខ្ពស់ (Super Movies)ក្នុងខ្សែភាពយន្តនេះដែរ នឹងបានបង្ហាញពីសកម្មភាពជាក់ស្តែង នៅក្នុងប្រទេសកម្ពុជាយើង

Read more

“ផ្ទះសិល្បៈ” នឹងបង្ហាញទស្សនីយភាពសិល្បៈខ្មែរជាច្រើនទម្រង់ (មានវីដេអូ)

ភ្នំពេញ៖ ផ្ទាំងទស្សនីយភាពសិល្បៈខ្មែរទាំងបុរាណ និងសម័យជាច្រើនទម្រង់នឹងត្រូវលើកយកមកបង្ហាញក្នុងព្រឹត្តិការណ៍”ផ្ទះសិល្បៈ”។ កម្មវិធីនេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៥ខែមករាឆ្នាំ២០១៧ចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង៧យប់នៅក្នុងបរិវេណសាលាមធ្យម វិចិត្រសិល្បៈ។ កម្មវិធីនេះត្រូវបានរៀបចំដោយក្រុមយុវជនល្ខោនខោលកម្ពុជា ក្រោមការគាំទ្រដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន និងក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនទៀតដែលគេរំពឹងថានឹងមានអ្នកចូលរួមច្រើនកុះករ និងជាឱកាផ្សព្វផ្សាយ អភិរក្សសិល្បៈវប្បធម៌ខ្មែរ។ យោងតាមឯកសាររបស់ក្រុមយុវជនល្ខោនខោលកម្ពុជា បានបញ្ជាក់ថា ព្រឹត្តិការណ៍”ផ្ទះសិល្បៈ”គឺជាឱកាសដាក់តាំងបង្ហាញស្នាដៃ និងការសម្តែងរបស់ក្រុមនិស្សិតនៃជំនាញទាំង៥នៃសាលានេះ។ កម្មវិធីនេះមានរួមទាំងការដាក់តាំងបង្ហា ស្នាដៃជាច្រើនស្តង់ការសម្តែងសិល្បៈគ្រប់ទម្រង់ដូចជាល្ខោនខោល ល្ខោនយីកេ របាំបុរាណ របាំប្រពៃណី ល្ខោនបាសាក់ សៀក ល្ខោននិយាយ ចម្រៀងសម័យ

Read more

អតីត​​ម្ចាស់​ពាន​លេខ​២​ទូទាំង​ប្រទេស​ផ្នែក​ចាប៉ី​ដង​វែង​​ ធ្លាក់​ខ្លួន​សុំទាន​

រាជធានីភ្នំពេញ៖ជារឿងមួយដែលគួរឲ្យសង្វេគនិងគួរសោកស្ដាយជាខ្លាំងដែលអ្នកមាន សមត្ថភាព ជាសិល្បៈជើងចាស់មួយចំនួនត្រូវបានមហាជនបំភ្លេចចោលហើយចុងក្រោយជីវិតរបស់អ្នកទាំងនោះត្រូវរស់នៅដោយគ្មានទីពឹងតួយ៉ាងដូចជាលោកតា សួន សាននេះជាដើម។ មិននឹកស្មានថាកេរ្តិ៍ឈ្មោះនិងពានរង្វាន់ដែលគាត់ធ្លាប់មានធ្លាប់កាន់តែត្រូវធ្លាក់ខ្លួនមកជាអ្នកសុំទានតាមថ្នល់ជារបរចិញ្ចឹមជីវិតទៅវិញ។ អង្គុយនៅលើរទេះដោយមិនអាចដើរបានមាត់ដែលគាត់ធ្លាប់តែស្រែកច្រៀងចម្រៀងទំនុកចាប៉ីពេលនេះគាត់ប្រើមាត់របស់គាត់ហាសុំលុយគេដៃដែលគាត់ធ្លាប់តែកេះចាប៉ីដោយភាពប៉ិនប្រសព្វតែពេលនេះ គាត់ប្រើដៃរបស់គាត់លើកសំពះសុំលុយគេ!ចុះឯណាពានរបស់គាត់ និងកេរ្តិ៍ឈ្មោះដែលគាត់ធ្លាប់ទទួលបានហេតុអីមិនជួយយឹតយោងគាត់នៅគ្រានេះផង? តើគួរបន្ទោសអ្នកណា?ឬមកពីគាត់ដែលមិនចេះរៀបចំខ្សែជីវិត? ក្នុងវីដេអូដែលមានប្រវែងរបស់ជាងពីរនាទីត្រូវបានគេបង្ហោះនិងចែកចាយស្ទើរតែគ្រប់បណ្តា អ្នកប្រើប្រាស់ហ្វេសប៊ុកលោកតា សួន សាន គាត់បានអះអាងថាគាត់គឺអតីតអ្នកចម្រៀងចាប៉ីដងវែងដែលទទួលបានចំណាត់ថ្នាក់លេខ២ ហើយគាត់ធ្លាប់ទៅច្រៀងនៅប្រទេសចិន ហើយចុងឆ្នាំ២០១៧នេះ គាត់ត្រូវទៅច្រៀងទៅប្រទេសអង់គ្លេសទៀតផង។តែគួរស្តាយពានដែលគាត់ទទួលបាននោះគាត់ថា បាត់ទៅហើយ។ តែអ្វីដែលជាបញ្ហាសម្រាប់រូបគាត់ពេលនេះគឺជីវភាពរបស់គាត់តែម្តងណាមួយជើងរបស់គាត់មិនអាចដើរបានទៀតនោះទេគាត់ត្រូវការជិះរទេះក្នុងការបម្លាស់ទីដើម្បីរកសុំទាន។ ដូចនេះតើក្នុងនាមយើងជាខ្មែរដែលតែងតែហាមាត់ថាស្រលាញ់ណាស់សិល្បៈវប្បធម៌ខ្មែរ គួរតែទុកបណ្ដោយឲ្យជីវិតរបស់លោកតាដែលជាមរតកជើងចាស់របស់ខ្មែរនៅដើរសុំទានគេបន្តទៀតឬយ៉ាងណា?បើបងប្អួនមានសទ្ធាសូមទាក់ទងទៅកាន់គាត់ដោយផ្ទាល់តាមរយៈលេខទូរស័ព្ទរបស់គាត់ ០១២ ៣៣ ៥០

Read more

សិល្បករ​ សិល្បការិនី៣៨​រូប ទទួល​គ្រឿង​ឥស្សរិយយសពីស​ម្តេច​កិត្តិ​ព្រឹ​ទ្ធ​បណ្ឌិត ប៊ុន​រ៉ា នី ហ៊ុន សែន​

ភ្នំពេញ ៖ សិល្បករ សិល្បការិនីទាំង៣៨រូប ទទួលបានការបំពាក់គ្រឿងឥស្សរិយយសពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ា នី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នៅអាគាររដ្ឋបាលរាជធានីភ្នំពេញ ។ សិល្បករ សិល្បការិនីទាំង៣៨រូប ក្នុងនោះមាន១៧រូប ទទួលបានគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា និង សិល្បករ សិល្បការិនី២១រូបទៀត ទទួលបានគ្រឿងឥស្សរិយយសមុនីសារភ័ណ្ឌ ថ្នាក់ធិបឌិន្ទ

Read more

ឆ្នាំ​២០១៧​ មហាហង្ស​ ទម្លាក់​ទុន​១​លាន​ដុល្លារ​ ផលិត​ភាពយន្ត​ (មានវីដេអូ)

សិល្បៈ ៖ ក្នុងឆ្នាំ២០១៦ ផលិតកម្ម មហាហង្ស ទទួលបានភាពជោគជ័យយ៉ាងត្រចះត្រចង់លើជំនួញផលិតខ្សែភាពយន្ត ទាំងភាពយន្តដុំ និងខ្សែភាពយន្តភាគចាក់ផ្សាយនៅស្ថានីយទូរទស្សន៍ ហេតុដូច្នេះហើយទើបនៅឆ្នាំ២០១៧នេះ មហាហង្ស បានត្រៀមទុនចំនួន១លានដុល្លារក្នុងគម្រោងផលិតភាពយន្តដុំចំនួន១០រឿង និងខ្សែភាពយន្តភាគចំនួន១ពាន់ភាគ។ លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្ម មហាហង្ស បានធ្វើបទសម្ភាសន៍ជាមួយ Kqube.net ថា ក្នុងឆ្នាំ២០១៦ ជំនួញផលិតខ្សែភាពយន្តរបស់ផលិតកម្មលោកទាំងរឿងដុំ និងរឿងភាគទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ពីព្រោះក្នុងចំណោមខ្សែភាពយន្តរបស់លោក

Read more

បេក្ខជន​បួន​រូប​ឡើង​មក​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ក្នុង​កម្មវិធី​ Drama​ Karaoke​ Contest​

ទស្សនាវីដេអូចម្រៀងរបស់បេក្ខជនទាំងបួនរូបខាងក្រោម៖ ប៊ូឡាម កាក្រៃ បេឡា រ៉ាកូ សែម សំណាង ស៊ុន ឆាយ បេក្ខជនចំនួនបួនរូបបានឡើងមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Online Contest ហើយ ក្នុងចំណោមបេក្ខជនជាច្រើនដែលបានផ្ញើបទចម្រៀង Cover បទ «ភរិយាល្អរបស់បង» ក្នុងខ្សែភាពយន្ត «ភរិយាបណ្ដូលចិត្ត» មកកាន់គេហទំព័រហ្វេសប៊ុករបស់ភីអិនអិន PNN TV Cambodia ដើម្បីប្រឡងក្នុងកម្មវិធី

Read more

រឿងអាស្រូវធំៗរបស់សិល្បករឆ្នាំ២០១៦

១-ប៉ូលិសអាមេរិកតាមរក អ្នកចម្រៀង យុង ច័ន្ទសុធាវី ដែលរត់គេចខ្លួន អ្នករៀបចំកម្មវិធីដែលដឹកនាំសិល្បករចេញទៅសម្តែងនៅសហរដ្ឋអាមេរិកបានបញ្ជាក់ថា មន្ត្រីប៉ូលីសអាមេរិកបានតាមស្វែងរកតារាចម្រៀងស្រីពីកម្ពុជាគឺកញ្ញា យុង ច័ន្ទសុធាវីដែលសង្ស័យថានាងបានរត់គេចខ្លួនដើម្បីស្វែងរកសិទ្ធជ្រកកោននៅទីនោះ។ បងស្រីរបស់យុង ច័ន្ទកណ្ណិកាបានធ្វើដំណើរចេញពីកម្ពុជារួមជាមួយនឹងតារាកំប្លែងនាងប្រិមប្រិយ និងនាយក្រិន ដើម្បីចេញទៅសម្តែង និងច្រៀងរាំរកលុយនៅលើទឹកដីអាមេរិកកាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៥ ។ ពួកគេបាន សម្តែងនៅតាមបណ្តារដ្ឋមួយចំនួននៅលើទឹកដីអាមេរិកដែលមានប្រជាជនខ្មែររស់នៅហើយគ្រោងនឹងវិលមកកម្ពុជាវិញក្នុងអំឡុងដើមខែមេសាឆ្នាំ២០១៦ខាងមុខ។ ការបាត់ខ្លួនដោយគ្មានដំណឹងនេះត្រូវបានអ្នករៀបចំកម្មវិធីចាត់ទុកថា គឺជាការគេចចេញពីការសម្តែង និងព្យាយាមលាក់ខ្លួនដើម្បីស្វែងរកការជ្រកកោណនៅសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណានាងត្រូវបានគេស្វែងរកឃើញ ហើយក៏ត្រូវបានអ្នកផលិតកម្មវិធីបញ្ជូននាងវិលមកកម្ពុជាវិញមុនកាលកំណត់ ។

Read more

“កំណត់ហេតុនាងនាថ”ឈ្នះពានរង្វាន់ពីរពីកម្មវិធីភាពយន្តប្រចាំឆ្នាំ២០១៦

ភ្នំពេញ៖ ភាពយន្តខ្មែរនិងបរទេសល្បីឈ្មោះដែលអាចរកប្រាក់ចំណូលខ្ពស់ប្រចាំរោងភាពយន្តលេជេន(Legendចំនួន១១រឿងមកពីផលិតកម្មផ្សេងៗពីគ្នាបានដាក់ឲ្យធ្វើការបោះឆ្នោតនិងជ្រើសរើសឲ្យចូល រួមព្រឹត្តិការណ៍ភាពយន្តប្រចាំឆ្នាំ២០១៦ (Movies of The Years 2016) ។ ឆ្លងកាត់ការបោះឆ្នោតដោយមហាជនខ្សែភាពយន្តខ្មែរល្បីឈ្មោះគឺរឿង៉កំណត់ហេតុនាងនាថ” ទទួលបានការគាំទ្រច្រើនបន្តបន្ទាប់លើពានរង្វាន់ពីរផ្សេងពីគ្នាគឺពានភាពយន្តល្អបំផុតប្រចាំឆ្នាំ២០១៦ និងពានរង្វាន់ភាពយន្ត ខ្មែរប្រចាំឆ្នាំ២០១៦។ ក្រៅពីធ្វើឲ្យកក្រើកអស់អ្នកចូលរួម ទស្សនាគ្រប់ខេត្តរាជធានីមករឿង”កំណត់ហេតុនាថ”បានធ្វើឲ្យគេចាប់អារម្មណ៍កាន់តែខ្លាំងក្រោយពីភាពយន្តនេះទទួលបានការបោះឆ្នោតឲ្យក្លាយជាភាពយន្តល្អ ប្រចាំឆ្នាំ២០១៦នេះផងដែរ។ បុគ្គលិកប្រតិបត្តិផ្នែកទីផ្សាររបស់រោងភាពយន្តលេជេន កញ្ញា គុយ កែវមរកត បានបញ្ជាក់ថាពានរង្វាន់ភាពយន្តខ្មែរប្រចាំឆ្នាំ ២០១៦ ត្រូវបានជ្រើសរើសតែភាពយន្ត ខ្មែរចំនួន៧រឿងដែលទទួលបានប្រាក់

Read more

តារាចម្រៀងខ្មែរ-ថៃ-កូរ៉េ ធ្វើឲ្យកក្រើកឆាកតន្ត្រីParty of The Year របស់ស្រាបៀរTuborg

ភ្នំពេញ៖ តារាចម្រៀងប្រុសស្រីល្បីៗ ទាំងខ្មែ រថៃ និងកូរ៉េ បានបទញាក់កន្ត្រាក់អារម្មណ៍ទាំងអស់ដែលធ្វើឲ្យចូលទស្សនារំភើបរីករាយ និងបានជួបផ្ទាល់ជាមួយនឹងតារា ក្នុងដួងចិត្តរបស់ពួកគេ ។  វាគឺជាព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏កក្រើកល្បីប្រចាំឆ្នាំ២០១៦ Party of The Year របស់ស្រាបៀរ Tuborg បានធ្វើឡើងចុងក្រោយ កាលពីរាត្រីថ្ងៃទី១៧ ខែធ្នូនេះ នៅកោះពេជ្រ បន្ទាប់ពីចេញដំណើរទៅខេត្តក្រុងមួយចំនួន ។ Party of

Read more
-->