លោក ត្រាំ វាយ​ប្រហារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​ជុំ​វិញ​ចំនួន​អ្នក​ចូល​រួម

លោក ដូណាល់ ត្រាំ និងប្រធានក្រុមអ្នកនាំពាក្យរបស់លោក បានចាប់ផ្ដើមវាយប្រហារយ៉ាងចម្លែកទៅលើប្រព័ន្ធផ្សព្វផ្សាយនៅថ្ងៃនេះ បន្ទាប់ពីលោក ត្រាំ បានចូលកាន់តំណែងជាប្រធានាធិបតីថ្ងៃដំបូង ដោយបានចោទប្រកាន់ក្រុមអ្នកយកព័ត៌មានថា និយាយបំភ្លើសពីចំនួនអ្នកចូលរួមក្នុងពិធីឡើងកាន់តំណែងជាផ្លូវការរបស់លោក។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ លោក ត្រាំ ក្នុងដំណើរទៅទស្សនាការិយាល័យកណ្ដាលនៃទីភ្នាក់ងារចារកម្មអាមេរិកស៊ីអាយអេ បានអះអាងថា មនុស្សដល់ទៅ ១.៥លាននាក់ បានទៅចូលរួមពិធីស្បថកាន់តំណែងរបស់លោក កាលពីថ្ងៃសុក្រកន្លងមកនេះ។ លោក ត្រាំ បាននិយាយថា បណ្ដាញមួយបានប៉ាន់ប្រមាណថាមានអ្នកចូលរួមប្រហែល

Read more

សាច់​ញាតិ​ជន​រង​គ្រោះ​យន្តហោះ MH370 អំពាវ​នាវ​ឲ្យ​ចាប់​ផ្ដើម​ការស្វែង​រក​ឡើង​វិញ

សាច់ញាតិនៃអ្នកដំណើរនៅលើយន្តហោះ MH370 បានអំពាវនាវឲ្យបន្តការស្វែងរកយន្តហោះដែលបានបាត់ខ្លួន នៅអំឡុងកិច្ចប្រជុំមួយរវាងរដ្ឋមន្ត្រីអូស្ត្រាលី និងម៉ាឡេស៊ី នៅទីក្រុងភើត នៅថ្ងៃនេះ។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ អូស្ត្រាលី ម៉ាឡេស៊ី និងចិន កាលពីថ្ងៃអង្គារកន្លងមកនេះ បានសម្រេចផ្អាកការស្វែងរកយន្តហោះនៅមហាសមុទ្រឥណ្ឌា ជិត ៣ឆ្នាំក្រោយពីយន្តហោះ Boeing 777 របស់ប្រទេសម៉ាឡេស៊ី បានបាត់ខ្លួនកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ ដោយផ្ទុកមនុស្ស ២៣៩នាក់នៅលើយន្តហោះនោះ។

Read more

លោក​ប្រធានា​ធិបតី​ដូណាល់ ​ត្រាំ​ បំពេញ​ទស្សនកិច្ច​នៅ​ទីភ្នាក់ងារ​កណ្តាល​ស៊ើបការណ៍​សម្ងាត់ CIA

លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានចំណាយពេលវេលាមួយផ្នែកនៅថ្ងៃទី១នៃការកាន់តំណែងជាប្រធានាធិបតីដោយទៅបំពេញទស្សនកិច្ចនៅទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលសហរដ្ឋអាមេរិក CIA ដែលជាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់មួយនៃបណ្តាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ដែលលោកបានឈ្លោះប្រកែកជាមួយកាលពីអតីតកាល។ ដំណើរទស្សនកិច្ចនេះបានត្រូវបញ្ជាក់នៅលើប្រព័ន្ធ Twitter កាលពីថ្ងៃសៅរ៍ដោយលោក Sean Spicer អ្នកនាំពាក្យសេតវិមាន។ លោកប្រធានាធិបតីត្រាំ បានរិះគន់ទីភ្នាក់ងារស៊ើបការណ៍កណ្តាល CIA ហើយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ផ្សេងៗទៀតចំពោះការអះអាងរបស់ពួកគេថា ប្រទេសរុស្ស៊ីបានជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក។ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រធានាធិបតីត្រាំបានចោទប្រកាន់ទីភ្នាក់ងារ CIA ពីការលេចធ្លាយឯកសារសំខាន់ៗរបស់លោកដែលបានចោទប្រកាន់ពីការប្រមូលព័ត៌មានដោយរុស្ស៊ី។ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីត្រាំកើតមានឡើងបន្ទាប់ពីពួកគណបក្សប្រជាធិបតេយ្យនៅក្នុងសភាបានទទួលជោគជ័យនៅក្នុងការបង្អាក់រហូតទាល់ថ្ងៃច័ន្ទដើម្បីពិនិត្យពិច្ច័យរបស់ព្រឹទ្ធសភាធ្វើការជ្រើសរើសលោក Mike Pompeo

Read more

រថភ្លើង​រត់​ធ្លាក់​ផ្លូវ​នៅ​ឥណ្ឌា​​សម្លាប់​មនុស្ស​យ៉ាង​តិច​១៣​នាក់

ទីភ្នាក់ងារព័ត៌មាន AFP បានចុះផ្សាយថា មនុស្សយ៉ាងហោចណាស់ ១៣នាក់ បានស្លាប់ ហើយប្រហែល ១០០នាក់ទៀត បានរងរបួស បន្ទាប់ពីរថភ្លើងមួយគ្រឿង បានបើកបរធ្លាក់ផ្លូវដែក នៅភាគអាគ្នេយ៍ប្រទេសឥណ្ឌា ដែលគឺជាគ្រោះថ្នាក់ថ្មីបំផុតប៉ះពាល់ដល់បណ្ដាញផ្លូវរថភ្លើងធំជាងគេនៅលើពិភពលោក។ ទូររថភ្លើងចំនួន ៧ ដែលស្ថិតក្នុងដំណើរពីរដ្ឋឆាតទីហ្កា ទៅរដ្ឋអូឌីហ្សា បានរត់ធ្លាក់ផ្លូវនៅម៉ោង ១១យប់ ឬត្រូវនឹងម៉ោង ២កន្លះយប់ម៉ោងនៅកម្ពុជា នៅជិតស្ថានីយគូណែរុ ស្ថិតក្នុងរដ្ឋប្រាដេស។ អ្នកនាំពាក្យនៃក្រុមហ៊ុនផ្លូវដែកឆ្នេរខាងកើត

Read more

ស្ត្រី​អាមេរិក​ដឹកនាំ​បាតុកម្ម​​ប្រឆាំង​នឹងលោក ត្រាំ នៅ​ទូទាំង​ប្រទេស

មួយថ្ងៃក្រោយពីលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកផ្លូវការនោះ មនុស្សរាប់សិបពាន់នាក់បានចុះផ្លូវតវ៉ាជំទាស់ទៅនឹងប្រធានាធិបតីថ្មីរូបនេះទាំងនៅទីក្រុងវ៉ាស៊ីងតោន និងនៅតាមបណ្ដាទីក្រុងដទៃទៀត នៅទូទាំងសហរដ្ឋអាមេរិក។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ AFP បានផ្សាយបន្តថា បាតុកម្មដ៏ធំនេះ ដឹកនាំដោយក្រុមស្ត្រីពាក់មួកចាក់ពីអំបោះពណ៌ផ្កាឈូក។ ក្រុមបាតុករបានឡើងថ្លែងសារជំទាស់របស់ពួកគេទៅកាន់ប្រធានាធិបតីមកពីបក្សសាធារណរដ្ឋរូបនេះ ដែលបានប្ដេជ្ញាលុបចោលកេរ្តិ៍ដំណែលអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា។ បើតាម AFP មនុស្សរាប់សិបពាន់នាក់ មានស្ត្រី និងបុរស យុវជន

Read more

មេដឹកនាំ​គណបក្ស​​ស្តាំនិយមជ្រុល​បារាំង​សង្ឃឹម​ឈ្នះ​ដូច​លោក​ដូណាល់ត្រាំ​នៅ​អាមេរិក

  លោកស្រីម៉ារីន ឡឺពែន ប្រមុខដឹកនាំគណបក្សស្តាំនិយមជ្រុលបារាំង បានលើកឡើង នៅថ្ងៃសៅរ៍ថា ក្រោយការបោះឆ្នោតប្រជាមតិចាកចេញពីសហភាពអឺរ៉ុបរបស់អង់គ្លេស និងជោគជ័យរបស់លោកដូណាល់ត្រាំ នៅអាមេរិក គឺតំបន់អឺរ៉ុបទាំងមូលដែលនឹងត្រូវស្គាល់នូវការផ្លាស់ប្តូរ ដោយចាប់ផ្តើមពីការបោះឆ្នោតធំៗមួយចំនួន នៅក្នុងឆ្នាំ២០១៧។ ការថ្លែងបែបនេះ ត្រូវបានធ្វើឡើង នៅក្នុងពិធីជួបជុំដ៏ធំមួយ ដែលគណបក្សស្តាំនិយមជ្រុលអឺរ៉ុបបានរៀបចំធ្វើ នៅក្នុងប្រទេសអាល្លឺម៉ង់។ “ឆ្នាំ២០១៦ជាឆ្នាំដែលប្រទេសអង់ហ្គ្លោសាក់សុងភ្ញាក់ខ្លួន។ ឆ្នាំ២០១៧ គឺប្រាកដជាដល់វេនអឺរ៉ុបទាំងមូលដែលនឹងត្រូវភ្ញាក់ខ្លួនដែរ” នេះគឺជាការអះអាងរបស់លោកស្រីម៉ារីន ឡឺពែន នៅក្នុងមិទ្ទិញ ចូលរួមដោយក្រុមអ្នកនយោបាយស្តាំនិយមជ្រុលប្រមាណជា៨០០នាក់

Read more

លោក ត្រាំ​ចង់​លុបដាន​លោកអូបាម៉ា ជាមួយ​អនុក្រឹត្យ​ប្រឆាំង ​Obamacare

បន្ទាប់ពីបានស្បថចូលកាន់តំណែងប្រធានាធិបតីអាមេរិក នៅថ្ងៃសុក្រទី ២០មករា លោកដូណាល់ ត្រាំ ចុះហត្ថលេខាលើអនុក្រឹត្យប្រឆាំងច្បាប់ធានារ៉ាប់រងសុខភាព ឬច្បាប់ Obamacare។ ច្បាប់សុខភាព ហើយនិងបរិស្ថានបានរងគ្រោះមុនគេ ដោយដៃប្រធានាធិបតីអាមេរិកថ្មី។ នៅក្នុងវិបសៃតិ៍ថ្មីរបស់សេតវិមាន លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសន្យាផងដែរនឹងលុបចោលនយោបាយមួយចំនួនទាក់ទងខាងផ្នែកបរិស្ថាន ដែលរដ្ឋបាលរបស់លោកចាត់ទុកថា មិនសំខាន់ និងបានប៉ះពាល់សេដ្ឋកិច្ចអាមេរិក។ គ្រាន់តែបានចូលអង្គុយកៅអីប្រធានាធិបតីភ្លាម លោកដូណាល់ ត្រាំ ចុះហត្ថលេខាភ្លាម លើអនុក្រឹត្យ

Read more

តើ​លោក​ត្រាំ​នឹង​​​ដោះ​ស្រាយ​យ៉ាង​ដូចម្តេច​អំពី​កេរ្តី៍​ដំណែល​គោលនយោបាយ​ការបរទេស​របស់​លោក​អូបាម៉ា?

  នៅពេលដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ប្រុងប្រៀបចាកចេញពីសេតវិមាន ទាំងអ្នករិះគន់ និងអ្នកគាំទ្រយល់ស្របគ្នាថា ប្រវត្តិគោលនយោបាយការបរទេសរបស់លោក មានភាពចម្រុះគ្នា ចាប់តាំងពីការសម្លាប់ Osama bin Laden មេដឹកនាំក្រុម al-Qaida ដល់អសមត្ថភាពនៅក្នុងការចាត់វិធានការដោះស្រាយក្នុងការប្រឈមភាពចលាចល និងអំពើហិង្សានៅផ្នែកជាច្រើនរបស់ពិភពលោក រួមមានតំបន់មជ្ឈឹមបូព៌ាផងដែរ។ អ្នកជំនាញជាច្រើនក៏យល់ស្របដែរថា វាជាការពិបាកដើម្បីទស្សន៍ទាយប្រភេទផលប៉ះពាល់អ្វីដែលប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ នឹងមានលើកេរ្តី៍ដំណែលរបស់លោកអូបាម៉ានៅលើឆាកពិភពលោកនោះ។ វ៉ាស៊ីនតោន

Read more

លោក​ដូណាល់ ​ត្រាំដែល​ស្បថ​ចូល​កាន់​ដំណែង​ជា​ប្រធានា​ធិបតី​ទី​៤៥​របស់​ស.រ.អា​​និយាយ​ថា ​អ្វី​ៗ​ដើម្បី​អាមេរិក​មុន

លោកដូណាល់ ត្រាំដែលបានស្បថកាលពីថ្ងៃសុក្រជាប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិក បានប្រើប្រាស់សុន្ទរកថាស្បថចូលកាន់ដំណែងរបស់លោកប្រាប់មនុស្សរាប់សែននាក់ដែលបានប្រមូលផ្តុំគ្នានៅទីលាន National Mall ដើម្បីមើលកាស្បថចូលកាន់តំណែងថា លោកនឹងគិតគូរប្រទេសអាមេរិកនិងកម្មករអាមេរិកាំងមុន។ លោកត្រាំបានមានប្រសាសន៍ថា «ចាប់ពីថ្ងៃនេះទៅអ្វីៗសម្រាប់តែប្រទេសអាមេរិកមុន។ ខ្ញុំនឹងមិនធ្វើឲ្យអស់លោកអ្នកខកចិត្តទេ។ ប្រទេសអាមេរិកនឹងចាប់ផ្តើមឈ្នះ ឈ្នះមិនដូចកាលពីពេលមុន‍»។ ឃ្លានេះត្រូវបានធ្វើតាមវោហាសាស្រ្តប្រហាក់ប្រហែលគ្នាដែលលោកបានប្រើក្នុងអំឡុងនៃយុទ្ធនាការឃោសនាជ្រើសរើសប្រធានាធិបតីប្រកបដោយជោគជ័យរបស់លោក។ មេដឹកនាំសភានិងអតីតប្រធានាធិបតីលោកបារ៉ាក់ អូបាម៉ា លោក George W. Bush លោក Bill Clinton និងលោក Jimmy

Read more

ប្រធានាធិបតី​ហ្គំប៊ី ​លោក ​Jammeh ​យល់​ព្រម​ផ្ទេរ​អំណាច​និង​ចាក​ចេញ​ពី​ប្រទេស

ការសម្រេចចិត្តរបស់លោក Jammeh ត្រូវបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីហ្គីណេ លោក Alpha Conde និងប្រធានាធិបតីម៉ូរីតានី លោក Mohamed Ould Abdel Aziz បានទៅដល់រដ្ឋធានីបង់ហ្សុល កាលពីព្រឹកថ្ងៃសុក្រ ដើម្បីបញ្ចុះបញ្ចូលលោក Jammehឲ្យផ្ទេរអំណាចនិងចាកចេញពីប្រទេស បើមិនដូច្នោះទេលោកនឹងត្រូវប្រឈមនឹងចំណាត់ការផ្លូវយោធា។ លោក Adama Barrow បានស្បថចូលកាន់តំណែងកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងស្ថានទូតហ្គំប៊ី ក្នុងប្រទេសសេណេហ្កាល់ បន្ទាប់ពីលោកមិនអាចស្បថចូលកាន់តំណែងនៅក្នុងរដ្ឋធានីនៃប្រទេសហ្គំប៊ីបាន។ មានសេចក្តីរាយការណ៍ថា

Read more
-->