ដំរី​ ១១​ ក្បាល​ដែល​ធ្លាក់​រណ្ដៅ​ក្នុង​ខេត្ត​មណ្ឌលគីរី​ត្រូវ​បាន​សង្គ្រោះ​ដោយ​ជោគជ័យ​

អ្នក​ជំនាញ​មកពី​ក្រសួងបរិស្ថាន​ ព្រមទាំង​ប្រជាជន​ក្នុង​តំបន់​ ចំណាយ​ពេល​ជាច្រើន​ម៉ោង​ ដើម្បី​ជួយ​សង្គ្រោះ​ដំរី​ ១១ ​ក្បាល​ ចេញ​ពី​ក្នុង​រណ្ដៅ​ជម្រៅ​ប្រហែល​៣​ម៉ែត្រ​ ក្រោយពី​ដំរី​ទាំងនេះ​ធ្លាក់​ចូល​ទៅ​ក្នុង​រណ្ដៅ​មិន​អាច​ឡើងវិញ​បាន​ ស្ថិត​នៅ​ក្នុង​ភូមិ​អូរ​អាម​ ឃុំ​ស្រែ​ខ្ទម​ ស្រុក​កែវ​សីមា ​ខេត្ត​មណ្ឌលគិរី​ ដែល​ជា​រណ្ដៅ​បន្សល់ទុក​ពី​សម័យ​សង្គ្រាម​ប៉ុន្តែ​ប្រជាជន​បាន​ជីក​បន្ថែម​ដើម្បី​ឲ្យ​កាន់​តែ​ជ្រៅ​ បំណង​រក្សា​ទឹក​ទុក​សម្រាប់​ប្រើប្រាស់ ​។​ មន្ត្រី​ឧទ្យានុរក្ស​និង​ប្រជាជន​ បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ចេញពី​ចូល​ទៅ​កាន់​តំបន់​ដែល​ដំរី​ធ្លាក់​រណ្ដៅ​ព្រោះ​គ្មាន​ផ្លូវ​បើក​រថយន្ត​ចូល​ទៅ​ដល់​ឡើយ​ ហើយ​អ្នក​ទាំងនោះ​ត្រូវ​នាំ​យក​សម្ភារ​ទាំង​ឡាយ​ដូច​ជា​ចប​និង​ពូថៅ​ជា​ដើម ។​ ក្រោយ​សង្គ្រោះ​បាន​ដោយ​ជោគជ័យ​ ដំរី​ទាំង​ ១១​ ក្បាល​ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​រស់​នៅ​ក្នុង​ព្រៃ​វិញ ។

Read more

អ្នកបើកបរ​មិន​គោរព​ភ្លើង និង​គំនូស​សញ្ញា​ចរាចរណ៍​ត្រូវ​រង​ពិន័យ​ពីជាង ២​ម៉ឺន​ដល់ ១​សែន​រៀល​

ភ្នំពេញ​៖ អ្នកបើកបរ​យានយន្ត​មិន​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍ ឬ​បើកបរ​ខុស​ទិសដៅ​ចរាចរណ៍ ឬ​បើកបរ​ជាន់​គំនូស​បង្ហូត​កណ្តាល​ទ្រូងផ្លូវ​នឹងរង​ការពិន័យ​ប្រាក់​ពី​ចំនួន ២​ម៉ឺន​៥​ពាន់​រៀល ដល់ ១​សែន​រៀល​។ នេះ​បើតាម​មាត្រា​៨ នៃ​អនុក្រឹត្យ​ស្តីពី ការពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក​។​  ​តាម​អនុក្រឹត្យ​ស្តីពី​ការពិន័យ​អន្តរការណ៍​ថ្មី រដ្ឋាភិបាល​បានកំណត់​ពិន័យ​ចំពោះ​អ្នកបើកបរ​ទោចក្រយានយន្ត ឬ​ទោចក្រយានយន្ត​សណ្តោង​រ៉ឺម៉ក ឬ​ត្រីចក្រយានយន្ត​ទឹកប្រាក់​ចំនួន ២៥០០០ (​ពីរម៉ឺន​ប្រាំ​ពាន់​)​រៀល​, អ្នកបើកបរ​យានយន្ត​ធុន​ស្រាល​ចំនួន​ ៥០០០០ (​ប្រាំ​ម៉ឺន​) រៀល និង​អ្នកបើកបរ​យានយន្ត​ធុន​ធ្ងន់​ចំនួន​ ១០០ ០០០

Read more

ការ​គោរព​ច្បាប់​ស្តី​ពី​ការងារ មាន​ភាព​ចាំ​បាច់ ជុំវិញ​ការ​បើក​ប្រាក់​ឈ្នួល​ដល់​កម្មករ

ការ​បើក​ប្រាក់​ឈ្នួល ២​ដង​ក្នុង​មួយ​ខែ ដែល​ក្រសួង​ការងារ ជម្រុញ​ឲ្យ​វិល​ទៅ​រក​ការ​អនុវត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ច្បាប់​វិញ​នោះ កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ប្រទាញ​ប្រទង់​នៅ​ឡើយ។ ការ​មិន​ទាន់​យល់​ស្រប​នោះ​គឺ​ផ្តើម​ឡើង​ពី​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា។ មាត្រា ១១៦ នៃ​ច្បាប់​ស្តី​ពី​ការងារ​កម្ពុជា បាន​ចែង​ថា «ប្រាក់​ឈ្នួល​នៃ​កម្មករ ត្រូវ​បើក​យ៉ាង​ហោច​ណាស់ ២​ដង ក្នុង​មួយ​ខែ ដោយ​មាន​ចន្លោះ​ពេល​យ៉ាង​ច្រើន ១៦​ថ្ងៃ»។ ក៏​ប៉ុន្តែ​ជាក់​ស្តែង ថៅកែ​រោង​ចក្រ បាន​បើក​ប្រាក់​ឈ្នួល​តាម​ទំលាប់ តែ ១​ដង​ទេ​ក្នុង ១​ខែ​ចាប់​តាំង​ពី ២​ទសវត្ស​កន្លង​ទៅ។ កាល​ពី​ពាក់​កណ្តាល​ខែ​កុម្ភៈ

Read more

រដ្ឋាភិបាលគ្រោងបង្កើតមណ្ឌលអប់រំកែប្រែអ្នកញៀនថ្នាំនៅខេត្តព្រះសីហនុ

​​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្លែងថា រដ្ឋាភិបាលគ្រោងនឹងកសាងមជ្ឈមណ្ឌលអប់រំនិង ព្យាបាលអ្នកញៀនថ្នាំ នៅក្នុងខេត្តព្រះសីហនុ នៅពាក់កណ្តាលឆ្នាំ២០១៨ ដើម្បីដោះស្រាយ​អ្នកដែលរងគ្រោះដោយសារថ្នាំញៀនរយៈពេលយូរ។​ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ បានប្រជុំផ្សព្វផ្សាយផែនការសកម្មភាពផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀននិងការបណ្តុះបណ្តាលជនបង្គោលនៃគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ។ ក្នុងឱកាសនោះ លោក​ កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែងថា ការបង្ក្រាបគ្រឿងញៀនចាប់បានអ្នកពាក់ព័ន្ធច្រើន ប៉ុន្តែលោកថាមិនទាន់ស៊ីជម្រៅនោះទេ។ ​នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។​ លោក កែ គឹមយ៉ាន បានមានប្រសាសន៍លើកឡើងថា

Read more

ថ្ងៃ​នេះ​ ចិន​នឹង​​ផ្ដល់​​​សម្ភារៈ​ការិយាល័យ​និង​រថយន្ត​ក្រុង​ ដល់​កម្ពុជា

រាជធានី​ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​០៩​ ខែ​មីនា ឆ្នាំ​ ២០១៧​ នេះ​ ចិន​នឹង​ធ្វើ​ការ​ប្រគល់​ សម្ភារៈ​ការិយាល័យ​និង​រថយន្ត​ក្រុង ៤២​កៅអី​មួយ​គ្រឿង​ ដល់​ក្រសួង​ការ​បរទេស​កម្ពុជា​​​ នៅ​ទីស្តីការ​ក្រសួង​ ដែល​ការ​ប្រគល់​នេះ​នឹង​​ធ្វើ​ឡើង​​ក្រោម​អធិបតីភាព ប្រមុខ​ការ​ទូត​កម្ពុជា​​និង​​ ​ឯកអគ្គរដ្ឋទូត​ចិន​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។ ​ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​មួយ​នេះ​ដែល​ចុះ​ថ្ងៃ​ទី​៧ ​មីនា ឆ្នាំ​២០១៧​។ តាម​សេចក្តី​ជូន​ព័ត៌មាន​នេះ​​ បាន​បញ្ជាក់​ថា​ សម្ភារៈ​ការិយាល័យ​ដែល​​​មហាមិត្ត​ចិន​ផ្តល់​ឲ្យ​ក្រសួង​ការ​បរទេស​កម្ពុជា​​​នេះ​រួម​មាន កុំព្យូទ័រ​លើ​តុ​ កុំព្យូទ័រ​យួរ​ដៃ​

Read more

ស្ត្រី​ជា​កម្មករសំណង់ ចង់បាន​ប្រាក់​ឈ្នួល​ស្មើនឹង​បុរស

​ភ្នំពេញ​៖ ស្ត្រី​ជា​កម្មករសំណង់​នៅ​កម្ពុជា មាន​ប្រមាណ ៣០ ភាគរយ នៃ​ចំនួន​កម្មករសំណង់​ជាង ២០ ម៉ឺន​នាក់​។ ភាគច្រើន​ពួកគេ​ជា​អ្នកធ្វើ​ចំណាកស្រុក​ពី​ទីជនបទ ដែល​ស្ត្រី​មានចំណេះដឹង​តិចតួច ហើយ​ពួកគេ​នៅតែ​ទទួលបាន​ប្រាក់​ឈ្នួល តិចជាង​បុរស​។​ ​នៅក្នុង​ការដ្ឋាន​ណា គេ​តែងតែ​ប្រទះឃើញ​ស្ត្រី​ជា​កម្មករសំណង់ ដូច​បុរស​ដែរ​។ កម្មករសំណង់ និង​ស្ត្រី​កម្មករសំណង់ មាន​ការងារ​ប្រហាក់ប្រហែលគ្នា ប៉ុន្តែ​សម្រាប់​ស្ត្រី​កម្មករសំណង់ ហាក់​ទទួលបាន​ប្រាក់​ឈ្នួល​ទាប​ជាង​បុរស​។ ជាទូទៅ​ស្ត្រី​កម្មករសំណង់ ទទួលបាន​ប្រាក់​ឈ្នួល​ទាប​ជាង​បុរស ចាប់ពី ១

Read more

NOCC ​ប្រកាស​ជ្រើស​រើស​ជើងខ្លាំង​ចូលរួម​​ប្រកួត​ស្ដេច​អុក​ចត្រង្គ ​អង្គរ​សង្ក្រាន្ត

ដើម្បី​ស្វែងរក​ស្តេច​អុក​ចត្រង្គ អង្គរ​សង្ក្រាន្ត​ប្រចាំ​ឆ្នាំ​២០១៧​ ​​​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC)​ និង​សហព័ន្ធ​កីឡា​អុក​ចត្រង្គ​កម្ពុជា​ បាន​ប្រកាស​និង​ជម្រាប​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ដែល​មាន​បំណង​ចង់​ចូលរួម​ប្រកួត​ កីឡា​អុក “ចត្រង្គ​”ខ្មែរ​ សូម​រួសរាន់​មក​ដាក់​ពាក្យ​សុំ​ប្រកួត​នៅ​រៀងរាល់​ម៉ោង​ធ្វើការ​​ នា​ទីស្នាក់ការ​ NOCC​​ឲ្យបាន​មុន​​ថ្ងៃ​ទី​១៣ ខែ​មីនា​ ឆ្នាំ​២០១៧​នេះ​។ ដំណើរ​ការ​ប្រកួត​ជម្រុះ​នឹង​ធ្វើ​ឡើង​តាម​កាល​បរិច្ឆេទ​ដូច​ខាងក្រោម​៖​​​​​​​ រូបថត៖ ហ្វេសប៊ុក ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត​ ប្រភព ៖ kqube  

Read more

រាជរដ្ឋាភិបាល​ប្រកាស​ផ្ដល់​១២​លាន​ដុល្លារ​ដើម្បី​សាងសង់​មជ្ឈមណ្ឌល​វប្បធម៌​ដ៏​ទំនើប​១​និង​ធំ​ជាង​គេ​នៅ​កម្ពុជា​

​រាជធានី​ភ្នំពេញ​៖ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​​សម្រេច​ផ្តល់​ទឹកប្រាក់ ​១២​​លាន​ដុល្លារ​អាមេរិក​ ដើម្បី​សាងសង់​មជ្ឈមណ្ឌល​វប្បធម៌​ដ៏​ទំនើប​មួយ​​​នៅ​លើ​ផ្ទៃ​ដី​ទំហំ​៤​ម៉ឺន​ម៉ែត្រ​ក្រឡា​ ដែលគេ​អាច​និយាយ​​វា​នឹង​ក្លាយ​ជាង​មជ្ឈមណ្ឌល​ទាន់​សម័យ​និង​មាន​ទីតាំង​ធំ​ជាង​គេ​នៅ​កម្ពុជា​។​​ ថ្លែង​ក្នុង​ “​ទិវា​វប្បធម៌​ជាតិ ​៣​មីនា​” ​លើក​ទី​១៩ ​ដែល​បាន​រៀប​ចំ​នៅ ​សាល​មហោស្រព​ចតុម្មុខ​ រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​សុក្រ​​​​ សម្តេច​តេជោ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ផ្តល់​ទឹកប្រាក់ ១២ ​លាន​ដុល្លារ​ ដើម្បី​សាងសង់​មជ្ឈមណ្ឌល​វប្បធម៌​ដ៏​ទំនើប​មួយ​លើ​ផ្ទៃដី ​៤​ហិតា ​ព្រមទាំង​មាន​គម្រោង​រៀប​ចំ​កសាង​សាកលវិទ្យាល័យ​វិចិត្រសិល្ប​ដ៏​ប្រណីត​មួយ​នៅ​ពេល​​ឆាប់​ៗ​ខាង​មុខ​នេះ​។ ជាមួយ​គ្នា​នោះ​ សម្តេច​តេជោ ​ក៏​បាន​ផ្តល់​នូវ​អនុសាសន៍​សំខាន់​ៗ​មួយ​ចំនួន​ក្នុង​កិច្ចការពារ​ ថែរក្សា អភិរក្ស​សម្បត្តិ​វប្បធម៌​ជាតិ​

Read more

ច្រកផ្លូវ​​​៣​ខ្សែនឹង​ត្រូវ​បើក​ឲ្យ​ចរាចរ ដើម្បី​រំដោះ​ការ​កក​ស្ទះនៅ​​តំបន់​ច្បារ​អំពៅ

ច្រក​ផ្លូវ​ចំនួន​៣​ខ្សែ នឹង​ត្រូវ​បើក​ឲ្យ​ចរាចរ​ឡើង​វិញ ដើម្បី​រំដោះ​ការ​កក​ស្ទះ​នៅ​តំបន់​ច្បារ​អំពៅ​​។ ជា​ច្រក​ផ្លូវដែល​មាន​ស្រាប់ ប៉ុន្តែ​កន្លង​មក​ត្រូវ​បាន​បិទ ដើម្បី​ឲ្យ​ការដ្ឋាន​សាងសង់​ផ្លូវ​ជាតិ​លេខ​១ដំណើរការ​បាន​លឿន​រហ័ស​។ នេះ​គឺ​ជា​ការ​សម្រេច​របស់​អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ និង​ក្រុម​ការងារ​អង្គការ JICA របស់​ជប៉ុន ដែល​បានជួប​ពិភាក្សា​គ្នា​កាលពីថ្ងៃ​សុក្រ ទី​៣​មីនា។ ច្រក​ផ្លូវ​ទាំង​៣​ខ្សែ​នៅ​តំបន់​ច្បារ​អំពៅ ដែល​នឹង​ត្រូវ​បើក​ឲ្យ​ចរាចរ​ឡើង​វិញ​នា​ពេល​ខាង​មុខ​នេះ គឺច្រក​ផ្លូវ​សម្បត្តិ​ទិព្វ បើក​ឲ្យ​ដំណើការ​នៅ​ថ្ងៃ​ទី​៦​មីនា ផ្លូវ​វត្ត​ប្រជុំ​វង្ស បើក​ឲ្យ​ដំណើរការ​នៅ​ថ្ងៃ​ទី​១៣​មីនា និង​ច្រក​ផ្លូវ​ជាប់​របង​វិទ្យាល័យ​ច្បារ​អំពៅ បើក​ឲ្យ​ដំណើរការ​នៅ​ថ្ងៃ​ទី​១៤​មីនា​។ ច្រក​ផ្លូវ​ទាំង​៣​ខ្សែ​នេះ កន្លង​មក​ធ្លាប់​ត្រូវ​បាន​បិទ​លែង​ឲ្យ​ធ្វើ​ដំណើរ​ឆ្លង​កាត់ ដើម្បី​សម្រួល​ឲ្យ​ការដ្ឋាន​សាងសង់​ផ្លូវ​ជាតិ​លេខ​១ ដំណើរការ​ទៅ​មុខ​បាន​លឿន​រហ័ស​។

Read more

ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រយ័ត្នជំងឺផ្តាសាយបក្សីក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

នាយកដ្ឋានជំងឺឆ្លងនៃក្រសួងសុខាភិបាលអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នការឆ្លងជំងឺផ្តាសាយបក្សនៅក្នុងឱកាសនៃបុណ្យចូលឆ្នាំខ្មែរខាងមុខ ព្រោះជាពេលដែលប្រជាពលរដ្ឋបរិភោគសាច់បក្សីច្រើនក្នុងពេលជួបជុំគ្នានោះ។​ តាមសេចក្តីជូនដំណឹងរបស់នាយកដ្ឋានជំងឺឆ្លងបានឲ្យដឹងថា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ នៅប្រទេសវៀតណាមមានការផ្ទុះឡើងវិញនៃជំងឺផ្តាសាយបក្សី ដែលបានសំលាប់និងដុតចោលសត្វបក្សីជាច្រើន តែពុំទាន់រកឃើញឆ្លងមកមនុស្សនៅឡើយទេ។ ដោយឡែកនៅដើមឆ្នាំ២០១៧នេះ ប្រទេសកម្ពុជា ក៏បានរកឃើញមានការរីករាលដាលឡើងវិញនៃជំងឹផ្តាសាយបក្សីលើសត្វបក្សីក្នុងខេត្តស្វាយរៀង តែពុំបានរកឃើញករណីជំងឺផ្តាសាយនៅលើមនុស្សនៅឡើយដែរ។ ក្រសួងអំពាវនាវឲ្យពលរដ្ឋ​មានការប្រុងប្រយ័ត្នខ្ពស់អំពីការចំលងជំងឺនេះ ពិសេសកុំយកមាន់ ទា ឬសត្វបក្សីឈឺឬងាប់ មករៀបចំជាអាហារឫលក់បន្ត ត្រូវអនុវត្តអនាម័យក្នុងការបោចរោមនិងចំអិនជាប់ជានិច្ច។ របាយការណ៍នាយកដ្ឋាននេះ​ឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០០៥ដល់២០១៤ កម្ពុជា​ធ្លាប់កើតមានជំងឺផ្តាសាយបក្សី ដែលបានឆ្លងពីសត្វបក្សីមកមនុស្សចំនួន៥៦ករណី ដែលក្នុងនោះ៣៧ករណីបានស្លាប់។

Read more
-->