យ៉ាន លីនដា និង យ៉ែម សំអូន ​ប៉ះគ្នាក្នុងរោងការតែមួយ

បន្ទាប់ពីផ្ទុះរឿងរ៉ាវ ដែល យ៉ែម សំអូន ប្រើអំពើហិង្សាទៅលើអតីតភរិយាដែលជាតារាចម្រៀងរូបស្រស់ យ៉ាន លីនដា បានធ្វើឱ្យតារាស្រីរូបនេះដាក់ពាក្យបណ្ដឹងលែងលះបន្ទាប់ពីរស់នៅជាមួយគ្នាអស់រយៈពេលជាង ១០ឆ្នាំ ហើយ យ៉ាន លីនដា ក៏បានត្រឡប់ទៅរស់នៅប្រទេសអូស្ដ្រាលីវិញភ្លាមជាមួយកូនស្រី។ តែយ៉ាងណាក័៏ដោយ កាលពីអំឡុងពេលចុងឆ្នាំ២០១៦ នេះ អ្នកនាង យ៉ាន លីនដា ក៏បាននាំកូនស្រីមកស្រុកខ្មែរម្តងទៀត និងនាំយករឿងរ៉ាវជាច្រើនដែលលាក់ទុកក្នុងចិត្តបង្ហាញឲ្យទស្សនិកជនបានដឹងពី ទំនាក់ទំនងនិងជីវិតគ្រួសាររបស់នាងឈានដល់កាបែកបាក់បែបនេះ។ គួរបញ្ចាក់ថា កាលពីពេលថ្មីៗនេះអ្នកទាំងពីបានចូលរួមពិធីមង្គលការមួយ

Read more

យ៉ែម សំអូន ត្រូវជន​ខិលខូច​បន្លំ​ឈ្មោះ​ប្រើ ដើរ​ឆបោក​គេ

ភ្នំពេញ៖ ថ្មីៗនេះក៏ស្រាប់តែបង្កើតឲ្យមានការភ្ញាក់ផ្អើលពេញបណ្តាញអ៊ីនស្តាក្រាមតែម្តងនូវដំណឹងបែកធ្លាយថា គណនីហ្វេសប៊ុករបស់តារាចម្រៀងប្រុស ម៉ូដែល និងម្ចាស់ក្រុមហ៊ុន Dara Entertainment លោក យ៉ែម សំអូន ត្រូវបានជនខិលខូចមិនស្គាល់ឈ្មោះប្រើប្រាស់នៅក្នុងគោលដៅអាក្រក់យកទៅឆបោក ឬបង្ខូចកេរ្តិ៍ឈ្មោះតាមរយៈបង្កើតគណនីក្លែងក្លាយមួយប្រើឈ្មោះ និងរូបថតរបស់លោកពិតៗ។ តារាចម្រៀង ម៉ូដែល និងសម្តែងលោក យ៉ែម សំអូន ដែលធ្លាប់ត្រូវបានមហាជន ជាអ្នកគាំទ្រកោតសរសើរមិនដាច់ពីមាត់ចំពោះសម្ព័ន្ធភាពស្នេហ៍ជាប្តីប្រពន្ធបានយូរអង្វែង ឬជាគូស្នេហ៍គំរូបានជាង ១០ ឆ្នាំ តែបែរជាត្រូវអស់ពិន្ទុល្អរលីងតែម្តងក្នុងរយៈពេលជិតពីរឆ្នាំចុងក្រោយនេះ

Read more

យ៉ែម សំអូន បញ្ជាក់​​ថា​ ខ្លួន​មិន​ដែល​ភ្លេច​​តួ​នា​ទី​​ជា​ឪពុក​ ក្នុង​ការ​មើល​​ថែ​កូន​ស្រី​​ ម្ដង​ណា​​ឡើយ​

(ភ្នំពេញ)៖ ស្របពេលដែលបច្ចុប្បន្ន អតីតភរិយានិងកូនស្រី បានធ្វើដំណើរមកលេងស្រុកខ្មែរ រយៈពេលជិត១ខែមកនោះ តារាសម្តែងប្រុស និងជាប្រធានក្រុមម៉ូឌែល លោក យ៉ែម សំអូន ជារឿយៗ គេតែងកត់សម្គាល់ឃើញថា តារាប្រុសរូបនេះ តែងតែលះបង់ពេលវេលា នៅជាមួយកូនស្រី ដើម្បីផ្តល់ភាពកក់ក្តៅ ក្រោយពីរស់នៅបែកគ្នា យ៉ាងយូរមកនេះ។ ជាមួយគ្នា នៃការស្កាត់ជួបកូនស្រីនេះ តារាប្រុស លោក យ៉ែម សំអូន

Read more

យ៉ែម សំអូន បញ្ចេញសារស្រឡាញ់កូនស្រីពេញបេះដូង និងជូនពរអោយមានភាពជោគជ័យក្នុងជីវិត

ទស្សនាវីដេអូ ដែលកូនស្រី របស់លោក យ៉ែម សំអូន និយាយទៅកាន់លោក យ៉ែម សំអូន និងអ្នកនាង យ៉ាន លីនដា ស្តាប់ហើយស្ទើរទប់ទឹកភ្នែកមិនបាន៖ ថ្មីៗនេះលោក យ៉ែម សំអូន បានបង្ហោះរូបថតមួយសន្លឹកជាមួយកូនស្រីសំណព្វចិត្ត ពេញបេះដូង ស្មើរនឹងជីវិត ហើយបាននិយាយពាក្យល្អៗក្នុងតួនាទីជាប៉ាមួយរូបដែលស្រឡាញ់កូនស្រីមិនអាចបំភ្លេចបាន ដែលជាកម្លាំងថាមពល និងកម្លាំងចិត្តមិនអាចកាត់ថ្លៃបាន។ លោក យ៉ែម សំអូន

Read more

យ៉ាន លីនដា និយាយរឿងស្នេហាដល់ផ្លូវបែកជាមួយ យ៉ែម សំអូន (មានវីដេអូ)

ចង់ដឹងថា អ្នកនាង យ៉ាន លីនដា និយាយអ្វីខ្លះ តោះទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ ចាប់មកដល់ពេលនេះការចែកផ្លូវគ្នាដើររវាងអ្នកនាង យ៉ាន លីនដា និងលោក យ៉ែម សំអូន បានជាង១មួយឆ្នាំមកហើយ ក្រោយពីរស់នៅជាមួយគ្នាជាង១៤ឆ្នាំងកន្លងមក ដែលត្រូវបានលែងលះគ្នាដោយបន្សល់ទុកកូនស្រីដ៏ស្រស់ស្អាតម្នាក់។ រឿងរ៉ាវស្នេហាដល់ផ្លូវបំបែករបស់ស្នេហាអ្នកនាង យ៉ាន លីនដា និងលោក យ៉ែម សំអូន ត្រូវបានមហាជនទាំងឡាយចាប់អារម្មណ៍ជាខ្លាំង ហើយម្នាក់ៗមិនចង់ជឿថាអ្នកទាំងពីរមានរឿងស្នេហាប្រេះឆានោះឡើយ។ ប៉ុន្តែជាក់ស្តែងអ្នកទាំងពីរពិតជាបានលែងលះគ្នាពិតប្រាកដ។

Read more

ទីបំផុត យ៉ែម សំអូន បានជួបមុខកូនស្រី ទាំងដែល…

ក្រោយពីលែងលះគ្នាដាច់ស្រេចជាមួយលោក យ៉ែម សំអូន រួចរាល់ភ្លាម អ្នកនាង យ៉ាន លីនដា បាននាំកូនស្រីទៅរស់នៅប្រទេសអូស្ត្រាលីប្រកបដោយភាពស្ងៀមស្ងាត់តែពីរនាក់អស់រយៈដ៏យូរ ហើយទើបតែនៅប៉ុន្មានថ្ងៃមុននេះ តារាម៉ូដែលរូបនេះបាននាំកូនស្រីមកមាតុប្រទេសវិញជាមួយនឹងការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីមិត្តភក្តិរបស់នាង។ ជាមួយគ្នានេះដែរ បន្ទាប់ពីបានដំណឹងថាអតីតភរិយាអ្នកនាង យ៉ាន លីនដា នាំកូនស្រីមកដល់ស្រុកខ្មែរហើយនោះ លោក យ៉ែម សំអូន ក៏មិននៅស្ងៀម ពោលគឺលោកបានទៅស្កាត់ជួបកូនស្រីសំណព្វចិត្តតែម្នាក់គត់ បើទោះបីជាជាប់រវល់នឹងការងារយ៉ាងណាក៏ដោយ ដើម្បីបំពេញចិត្តនឹករលឹករបស់ខ្លួន។ តារាសម្ដែង យ៉ែម

Read more

យ៉ែម សំអូន ​បង្អួត​​​លុយ​រាប់​ពាន់អឺរ៉ូ ពី​អឺរ៉ុប​ហាក់​មាន​ចេតនា​ឌឺ​ឲ្យ​គូស​ត្រូវ

(ស្វីស)៖ លោក យ៉ែម សំអូន តារាចម្រៀងប្រុសពោះម៉ាយកូនមួយ ដែលទើបតែល្បីល្បាញ រឿងគេជំពាក់លុយ មិនព្រមសង ថែមទាំងរុញការងារ ឲ្យក្រុមអ្នកផ្សេងធ្វើ ថែមទៀតផងនោះ បានបង្អូតប្រាក់រាប់ពាន់អឺរ៉ូ និងរូបិយវត្ថុផ្សេងៗជាច្រើនទៀត ពីទឹកដីអឺរ៉ុប ខណៈដែលលោក បានឱកាសចេញទៅសម្ដែង ក្នុងប្រទេសនានា ក្នុងតំបន់នោះ ជាមួយនឹងតារាចម្រៀងស្រីម្នាក់ទៀត គឺអ្នកនាង ឆោម និមល។ តារាចម្រៀង យ៉ែម

Read more

យ៉ែម សំអូន បង្ហាញអារម្មណ៍សប្បាយរីករាយពេលទៅដល់ទីក្រុងប៉ារីស

ថ្មីៗនេះ តារាចម្រៀងរាងខ្ពស់ស្រឡះលោក យ៉ែម សំអូន បានដឹកដៃតារាចម្រៀងស្រីអ្នកនាង ឆោម និមល ទៅសម្តែងចម្រៀងនៅឯបរទេស ហើយបានបង្ហាញអារម្មណ៍រីករាយពេលដែលទៅដល់ទីនោះ ហើយ បានបង្ហោះរូបភាពស្និតស្នាលជាមួយគ្នាផងដែរ។ នេះជាលើកទីមួយហើយ ដែលលោក យ៉ែម សំអូន និងអ្នកនាង ឆោម និមល បានចាប់ដៃគ្នាច្រៀងរួមគ្នានៅទឹកដីបរទេស។ លោក យ៉ែម សំអូន និងអ្នកនាង ឆោម

Read more

យ៉ែម សំអូន បង្ហាញ​អារម្មណ៍​ក្តុក​ក្តួល អួលដើមក ​ស្ដាយ​មិន​បាន​សង​គុណ​ឪពុក​ម្ដាយ ពេល​​លោក​ទាំង​ពីរ​​នៅ​មាន​ជី​វិត

(ភ្នំពេញ)៖ មហាជនពិតជា មានអារម្មណ៍ស្រងេះស្រងោច ជាក់ជាមិនខាន បន្ទាប់ពីបានអានសារបង្ហាញ ពីអារម្មណ៍ក្តុកក្តុល នឹកឃើញពីគុណបំណាច់ របស់អ្នកមានគុណទាំងពីរ របស់លោក យ៉ែម សំអូន ដែលបានសរសេរ បង្ហោះរៀបរាប់ ពីប្រវត្តិយ៉ាងកំសត់របស់ខ្លួន រហូតធ្លាក់ខ្លួនជាកូនបំព្រា និងរស់នៅដោយភាពឯកាតែម្នាក់ឯង ខណៈប្រពន្ធ និងកូនក៏ឃ្លាតឆ្ងាយ ពីដើមទ្រូងដែរនោះ។ តារាសម្តែង និងជាប្រធានក្រុមដើរម៉ូដ លោក យ៉ែម សំអូន

Read more

យ៉ែម សំអូន ចេញមុខបកស្រាយជុំវិញរឿង ថាមានមិត្តភក្តិខ្ចីលុយ២ម៉ឺនដុល្លារមិនព្រមសង ហើយមិនបានបិទទូរស័ព្ទ បើមានចម្ងល់ទាក់ទងបាន២៤ម៉ោង

តារាចម្រៀងពោះម៉ាយ កំពុងមានទីផ្សារសិល្បៈឡើងខ្ពស់ លោក យ៉ែម សំអូន បានចេញមុខនិយាយទៅកាន់សារព័ត៌មានមួយចំនួន ដែលបានចុះផ្សាយអំពើរឿងរ៉ាវរបស់លោក កាលពីពេលថ្មីៗនេះ។ លោក យ៉ែម សំអូន និយាយបែបនេះថា “សូមអរគុណរសារពត៍មានដែលបានចុះផ្សាយអំពីខ្ញុំ ខ្ញុំចង់ជំរាបដល់ទស្សនិកជនទាំងអស់ថា ទូសព្ទ័ខ្ញុំបើក24ម៉ោងទាំងពីរប្រពន្ធ័ Facebook online រហូត គ្មានហេតុផលអីដែលមិនអាចទាក់ទងបាននោះទេ ព្រោះការងាររាល់ថ្ងៃភ្ញៀវ ខល មកទាក់ទងធ្វើកម្មវិធីផ្សេងៗ បើបិទទូរសព្ទ័ព្រៀបដូចជាបិទឆ្នាំបាយខ្លួនអែងចឹង ម្ល៉ោះហើយបើមានចំងល់រឺបញ្ហាផ្សេងៗអ្នកទំនាក់ទំនងខ្ញុំបាទបាន

Read more
-->