(វីដេអូ)​ ក្មេង​ស្រី​ទើប​តែ​អាយុ ​៤ ​ឆ្នាំ​ប៉ុណ្ណោះ ​អាច​និយាយ​ ៧ ​ភាសា​យ៉ាង​ស្ទាត់​ជំនាញ​

Loading...

អេនជីលីណា បេលឡា ដេវយ៉ាតគីណា (Angelina Bella Devyatkina) រស់នៅក្នុងទីក្រុង មូស្គូ ប្រទេស រុស្ស៊ី ទើបតែមានអាយុ ៤ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែនាងអាចនិយាយបានរហូតដល់ ៧ ភាសា គឺ ភាសា រុស្ស៊ី, អង់គ្លេស, បារាំង, អាល្លឺម៉ង់, អេស្ប៉ាញ, ចិន និង ភាសា អារ៉ាប ។ ក្រោយពីបានចូលរួមក្នុងកម្មវិធី “Amazing people” ដែលជាកម្មវិធីប្រកួតប្រជែងភាពឆ្លាតវ័យ បេលឡា ដេវយ៉ាតគីណា ចាប់ផ្ដើមល្បីល្បាញយ៉ាងខ្លាំង តាមបណ្ដាញសង្គម ពិសេសតាមបណ្ដាញ Facebook ។

ការបង្ហាញសមត្ថភាពរបស់ បេលឡា ដេវយ៉ាតគីណា ពិតជាអស្ចារ្យជាទីបំផុត ដោយនាងបាននិយាយភាសាទាំង ៧ យ៉ាងស្ទាត់ជំនាញ មានសំនៀងភាសាយ៉ាងច្បាស់ ។ នាងត្រូវបានគេសួរជាច្រើនសំណួរ ជាភាសាផ្សេងៗដែលនាងចេះ ហើយក្មេងស្រីអាយុទើបតែ ៤ ឆ្នាំ បានឆ្លើយនឹងសំណួរភ្លាមៗដោយពុំមានទាក់ ឬ អាក់អួលអ្វីឡើយ ។

ម្ដាយរបស់ បេលឡា ដេវយ៉ាតគីណា និយាយថា កូនរបស់គាត់ ត្រូវបានសត្វបក្សីបង្រៀនឲ្យចេះនិយាយភាសា ចំណែកគាត់ជាម្ដាយបានបង្រៀនភាសាអង់គ្លេសដល់កូនស្រី ។ ទោះយ៉ាងណា បេលឡា ដេវយ៉ាតគីណា មានអ្នកថែទាំច្រើនផ្សេងទៀត ដែលមានសញ្ជាតិផ្សេងៗ ហើយអ្នកថែទាំទាំងនោះ មិនត្រឹមតែបានបង្រៀនភាសាដល់នាងប៉ុណ្ណោះទេ គឺបានពន្យល់អំពីចំណេះដឹងទូទៅជាច្រើននៅលើពិភពលោក ដូចជា ប្រវត្តិសាស្ត្រ និងគម្ពីរសាសនាផ្សេងៗ ។

ដោយ ៖ សេង រតនា
ប្រភព៖ Weirdrussia

Loading...
-->